(ប៉េកាំង)៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡាដ្ឋានលោតជិះស្គី Big Air Shougang កញ្ញា Gu Ailing អត្តពលិកនៃគណៈប្រតិភូកីឡាចិន ទទួលបានមេដាយមាសលើវិញ្ញាសាជិះស្គីបែបសេរីផ្នែកនារី។ ប្រការនេះក៏បានញ៉ាំងឱ្យប្រព័ន្ធសារព័ត៌មានបរទេស ចាប់អារម្មណ៍ពីកីឡដានលោតជិះស្គី Big Air Shougang ដែលសាងសង់នៅលើទីតាំងចាស់ នៃរោងចក្រដែកថែបរដ្ឋធានីប៉េកាំង។

ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានផ្សាយដំណឹងថា កាលពីមុន អត្តពលិកដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា មានទម្លាប់សម្តែងកាយវិការពិបាក ដែលលោតចុះពីភ្នំទឹកកក ប៉ុន្តែកីឡដ្ឋាន Big Air Shougang នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ ត្រូវបានអ្នកផងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារបរិស្ថានទីក្រុងដែលដើរលើសភាពទាន់សម័យ។ ព័ត៌មាននេះបានចុះផ្សាយថា អត្តពលិកជិះស្គីបានលោតចុះពីជម្រាលដែលមានកម្ពស់៦០ម៉ែត្រ តែនៅពីខាងក្រោយនេះ គឺបំពង់ផ្សែងនិងប៉មត្រជាក់ដ៏ធំខ្ពស់ ។

ព័ត៌មាននេះបានឧទ្ទេសនាមយ៉ាងលម្អិត ពីប្រវតិ្តសាស្ត្រនៃរោងចក្រដែកថែបរដ្ឋធានីប៉េកាំង ដោយបានលើកឡើងថា រោងចក្រនេះបានបង្កើតឡើងនៅឆ្នាំ១៩១៩ ជាង១០ឆ្នាំមុន រោងចក្រដែកថែបរដ្ឋធានីបានចាប់ផ្តើមរុះរើចេញ។ នេះជាវិធានការដ៏សំខាន់របស់ក្រុងប៉េកាំងដើម្បីគ្រប់គ្រងខ្យល់អាកាស មុនពេលការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំងកាលពីឆ្នាំ២០០៨៕