Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧,៧៥២ករណី» និងស្លាប់០៣នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ (Video inside)

06-02-2022 21:31

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៧,៧៥២ករណីបន្ថែមទៀត គិតត្រឹមថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃអាទិត្យ។

ក្នុងចំណោមករណីឆ្លងខាងលើមាន១១៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៧១នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី០៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៩៧,៨២៣ករណី៕