(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងម៉ាណាហ្គាប្រទេសនីការ៉ាហ្គា លោក Alexander Khokholikov បានប្រាប់បណ្តាញសារព័ត៌មានថា កងទ័ពរុស្ស៊ីអាចនឹងត្រូវបានបញ្ជូនទៅប្រទេសនេះ ក្រោមច្បាប់ដែលមានរួចហើយនៅក្នុងប្រទេសអាមេរិកកណ្តាល ចំពេលមានការប្រឈមមុខដាក់គ្នាថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញការបង្កើនវត្តមានយោធារបស់រុស្ស៊ីនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងប្រទេសនីការ៉ាហ្គា គុយបា និងវេណេស៊ុយអេឡា៕