(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

១៖ កងទ័ពអ៊ុយក្រែនហ្វឹកហ្វឺនការប្រើប្រាស់អាវុធថ្មីៗ ឧបត្ថម្ភដោយអង់គ្លេស ចំពោះមុខភាពតានតឹងជាមួយរុស្ស៉ី។

២៖ បុគ្គលិកទូតរុស្ស៉ី ២៧នាក់ ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ខណៈភាពតានតឹងលើបញ្ហាអ៊ុយក្រែន កាន់តែខ្លាំងក្លា។

៣៖ ជើងហោះហើររាប់ពាន់ជើងត្រូវបានលុបចោល ខណៈភាគខាងកើតអាមេរិក ត្រៀមខ្លួនទប់ទល់ព្យុះព្រិល។

៤៖ អគ្គរដ្ឋទូតចិនព្រមានពី ការផ្ទុះជម្លោះយោធារវាងអាមេរិកនិងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។

៥៖ ចំនួនប្រជាជនរុស្ស៉ីថយចុះជាង ១លាននាក់ កាលពីឆ្នាំ២០២។

៦៖ ថៃកំពុងព្យាយាមសំអាតឆ្នេរនៅភាគខាងកើត ក្រោយហេតុការណ៍លេចធ្លាយប្រេងក្រោមបាតសមុទ្រ។

៧៖ អង់គ្លេសនឹងចាប់ផ្តើមប្រើថ្នាំរបស់ក្រុមហ៊ុន Pfizer នៅខែក្រោយ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។