(ប៉េកាំង)៖ ចាប់ពីឆ្នាំ២០១៣មក នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន លោក Xi Jinping ប្រធានរដ្ឋចិនសុទ្ធតែបានចុះសួរសុខទុក្ខប្រជាជន ជជែកលេងជាមួយ ប្រជាជន, ស្តាប់សំឡេសក្នុងចិត្តរបស់ប្រជាជន និងជូនពរឆ្នាំថ្មី។

ធ្វើដំណើរទៅមកឆ្លងកាត់ខេត្ត តំបន់ និងទីក្រុងនានាលើសពី ២ម៉ឺនគីឡូវម៉ែត្រ ឡើងភ្នំដែលមានរយៈកម្ពស់ជាង ៣០០០ម៉ែត្រ ធ្វើដំណើរក្រោម សីតុណ្ហភាពត្រជាក់ក្រោមសូន្យ៣០អង្សាសេ ផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដោយមិនខ្លាចការនឿយហត់ ដើម្បីទៅសួរសុខទុក្ខកសិករក្រីក្រ កម្មករ ចាស់ជរារស់នៅឯកោ និងកុមារកំព្រានិងពិការជាដើម ពលករនៅមូលដ្ឋាន ពលរដ្ឋសាមញ្ញ សុទ្ធតែជាមនុស្សដែលលោក Xi Jinping យកចិត្តទុកដាក់បំផុត។

ខណៈពេលចុះត្រួតពិនិត្យការងារនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិនបានបង្ហាញពីទស្សនៈកាន់អំណាចរបស់លោក Xi Jinping ដែលតម្កល់ទុកប្រជាជន ជាអាទិភាព៖

១. ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ខេត្ត Guizhou តើមានផលប្រយោជន៍ដល់ប្រជាជនយ៉ាងពិតប្រាកដ ឬអត់ នោះត្រូវមើលថា ប្រជាជនពេញចិត្តឬអត់។

២. ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ខេត្តយូណាន ប្រជាកសិកររួមចេញផុតពីភាពក្រីក្រគ្រាន់តែជាជំហានលើកទី១ ក្នុងការឆ្ពោះទៅកាន់ ជីវភាពរស់នៅដ៏មានសុភមង្គល ហើយជាចំណុចចាប់ផ្តើមនៃជីវភាពរស់នៅថ្មីនិងការខិតខំប្រឹងប្រែងថ្មី។

៣. ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ទីក្រុងប៉េកាំង ការស្វែងរករបស់បក្សកុម្មុយនិស្តចិន គឺដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ

៤. ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្ត Sichuan ចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅតំប់ក្រីក្របំផុតចំនួន១៤កន្លែងជាបន្តបន្ទាប់ ចូលទៅភូមិក្រីក្រជាង២០ ដើម្បីសម្រេចគោលដៅជាភារកិច្ចលុបបំបាត់ ភាពក្រីក្រតាមពេលកំណត់ និងជំរុញការកសាងសង្គមដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ។

៥. ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ខេត្ត Hebei លុបបំបាត់ភាពក្រីក្រ កែលម្អជីវភាពរស់នៅរបស់ប្រជាជន សម្រេចវិបុលភាពរួម ជាតម្រូវការជាក់ស្តែង របស់សង្គមនិយម ហើយជាគោលដៅខិតខំប្រឹងប្រែងដែលមិនងាករេរបស់បក្សកុម្មុយនិស្តចិន៕