(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៩៤៥ករណីបន្ថែមទៀតគិតត្រឹមថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន៣៦៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៤០នាក់ បន្ទាប់ពីបានរាយការណ៍ពីករណីស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩០,០៣០ករណី៕