(ប៉េកាំង)៖ «តាំងពីដើមមក នៅតំបន់ស៊ីនជាំងគ្មានអង្គការណាមួយ និងបុគ្គលណាមួយបង្ខិតបង្ខំ ឱ្យប្រជាជនគ្រប់ជនជាតិធ្វើពលកម្មនោះទេ ប្រជាជនគ្រប់ជនជាតិអាចប្រកបអាជីវកម្ម តាមម្ចាស់ការ និងសេរីភាព»។ ចំពោះអ្វីដែលហៅថា «សេចក្ដីព្រាងច្បាប់ស្ដីពីការបង្ការការបង្ខំ ឱ្យធ្វើពេលកម្មនៅភូមិភាគស្វយ័ត វៃអូអឺស៊ីនជាំងប្រទេសចិន» ដែលអាមេរិកបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ ភូមិភាគស្វយ័តជនជាតិវៃវូអឺ ស៊ីនជាំងបានរៀបចំធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ក្នុងន័យប្រើប្រាស់ការពិតជាក់ស្តែង លាតត្រដាងនូវពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ដែលប្រឌិតឡើងដោយអាមេរិក និងឧបាយកលនយោបាយរបស់អាមេរិក ដែលបានលូកដៃគ្រប់គ្រងកិច្ចការប្រទេសចិន ដើម្បីសម្រេចបាននូវការប៉ុនប៉ង «ទប់ស្កាត់ប្រទេសចិន ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស»

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល លោក អាប៊ូទូកយូមូជាំង រ៉ូហឺម៉ាន់ កម្មករបេះសំឡីកប្បាសនៃតំបន់ស៊ីនជាំង បានចែករំលែកបទពិសោធន៍ការងារបេះសំឡីកប្បាស ដោយយន្តូបនីយកម្ម។ លោកបានថ្លែងថា «មិនដល់មួយថ្ងៃក៏អាចបេះសំឡីកប្បាសលើផ្ទៃដីជាង ១៣ហិតា និងអាចទទួលបានប្រាក់ចំណូលសុទ្ធ ៣សែនប្រាក់យាន់ចិន»

ប្រការនេះអាចឃើញថា មិនថាអនុលោមតាមសនិ្ធសញ្ញាអន្តរជាតិ ឬច្បាប់កំណត់របស់ប្រទេសចិន ឬសង្កេតឃើញពីការពិតជាក់ស្តែង អ្វីដែលហៅថា តំបន់ស៊ីនជាំង «បង្ខិតបង្ខំឱ្យធ្វើពលកម្ម» សុទ្ធតែជាពាក្យភូតកុហកសុទ្ធសាធ ! អាមេរិកចាត់វិធានការដ៏អាក្រក់លើមូលដ្ឋានពាក្យភូតកុហក ធាតុពិតគឺចង់លុបបំបាត់ចោលសិទ្ធិរបស់ប្រជាជនគ្រប់ជនជាតិនៃតំបន់ស៊ីនជាំងក្នុងការធ្វើពលកម្មដើម្បីមានជីវភាពរស់នៅធូរធារ ក៏ដូចជាបំផ្លិចបំផ្លាញភាពរុងរឿងនិងស្ថិរភាពនៃតំបន់ស៊ីនជាំង និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។

នៅថ្ងៃដដែល សហគមន៍ឧស្សាហកម្មវាយនភណ្ឌ និងសមាគមមុខរបរចំនួន ១២ របស់ចិនបានចេញផ្សាយសេចកី្តថ្លែងការណ៍រួម ដោយបានលើកឡើងថា អាមេរិកបានបិទស្លាកក្លែងក្លាយស្តីពី «បង្ខិតបង្ខំឱ្យធ្វើពលកម្ម» លើផលិតផលទាំងអស់ ដែលផលិតនៅតំបន់ស៊ីនជាំង តាមពិតទៅ នេះជាទង្វើអនុត្តរភាពដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទិ្ធមនុស្សជាមូលដ្ឋាននៃតំបន់ស៊ីនជាំង រំខាន និងបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ក៏ដូចជាបំផ្លាញសិទ្ធិ និងប្រយោជន៍របស់មជ្ឈដ្ឋានពាណិជ្ជកម្ម និងអ្នកប្រើប្រាស់លើឆាកអន្តរជាតិផងដែរ។

តើការធ្វើពលកម្មនៅតំបន់ស៊ីនជាំង មានសភាពការណ៍យ៉ាងណា សហគមន៍អន្តរជាតិមានការទទួលស្គាល់ជាទូទៅយូរហើយ។ តាំងពីចុងឆ្នាំ២០១៨មក ឥស្សរជនចំនួនជាង ២,១០០នាក់ដែលមកពីប្រទេស និងតំបន់ចំនួនជាង ១០០ ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅតំបន់ស៊ីនជាំង។ ពួកគេបានចុះទៅត្រួតពិនិត្យនៅដីស្រែ រោងចក្រ និងគ្រួសារនៅជនបទ ដែលបានមើលឃើញផ្ទាល់ភ្នែក នូវស្ថានភាពធ្វើពលកម្មរបស់ប្រជាជនគ្រប់ជនជាតិ នៅតំបន់ស៊ីនជាំង ហើយបាននាំគ្នាកោតសរសើរគោលនយោបាយ និងសមិទ្ធផលលើវិស័យការធានាធ្វើពលកម្ម នៃតំបន់ស៊ីនជាំង។ ប្រការនេះជាការទទួលស្គាល់ជាទូទៅ របស់សហគមន៍អន្តរជាតិ ដែលមិនអាចបដិសេធដោយសារអ្វីដែលហៅថា «សេចក្ដីព្រាងច្បាប់» របស់អាមេរិកនោះឡើយ!។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចនៃតំបន់ស៊ីនជាំងរីកចម្រើនជាបន្តបន្ទាប់ មានសុខដុមនីយកម្មក្នុងសង្គម ជីវភាពរស់នៅរបស់ប្រជាជន ក៏ទទួលបានការកែលម្អផងដែរ ស៊ីនជាំងបាននិងកំពុងស្ថិតក្នុងដំណាក់កាលមានវិបុលភាព និងវឌ្ឍនភាពល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ការពិតជាក់ស្តែងមុខជានឹងបញ្ជាក់ឱ្យឃើញថា ពាក្យភូតកុហក និងឧបាយកលដ៏អាក្រក់របស់អាមេរិក មិនអាចរារាំងភាពរុងរឿង និងវិវឌ្ឍរីកចម្រើនរបស់តំបន់ស៊ីនជាំងនោះទេ ហើយក៏មិនអាចទប់ស្កាត់ភាពខ្លាំងក្លារបស់ប្រទេសចិនផងដែរ ទង្វើទាំងនេះគ្រាន់តែនឹងធ្វើឱ្យអាមេរិក ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយគ្មានផលចំណេញអីទាល់តែសោះ!៕