(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ UPDATE: ហ្វីលីពីន៖ ចំនួនមនុស្សស្លាប់កើនដល់ «២០៨នាក់» ក្រោយព្យុះទីហ្វុង Rai វាយប្រហារភាគកណ្តាល និងខាងត្បូង

២៖ ទឹកជំនន់ដ៏អាក្រក់បំផុត នៅម៉ាឡេស៊ី បង្ខំឱ្យមនុស្សច្រើនជាង ៣០,០០០នាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង

៣៖ ក្រុមមន្ត្រីទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ ជំរុញឱ្យមានការចាត់វិធានការថ្មីៗជាបន្ទាន់ ដើម្បីទប់ទល់ជាមួយ Omicron

៤៖ «អូមីក្រុង» កំពុងគំរាមកំហែង ថ្ងៃឈប់សម្រាកឆ្លងឆ្នាំនៅអឺរ៉ុប និងអាមេរិក

៥៖ បណ្ដាប្រទេសអ៉ីស្លាម សន្យាបង្កើតមូលនិធិមនុស្សធម៌ សម្រាប់អាហ្វហ្កានីស្ថាន

៦៖ សភាជប៉ុនអនុម័តកញ្ចប់ថវិកាបន្ថែមធំបំផុតមិនធ្លាប់មាន ដើម្បីជួយជំរុញសេដ្ឋកិច្ចក្រោយកូវីដ១៩