(ប៉េកាំង)៖ ថ្ងៃទី១៧ ខែធ្នូ វេទិកាអរិយធម៌អាស៊ីស្ដីពីភាពចុះសម្រុងគ្នា និងកិច្ចសហប្រតិបត្តិការដែលរៀបចំដោយសហព័ន្ធលទ្ធិខុងជឺអន្តរជាតិបានប្រារព្ធធ្វើតាម ប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសមកពីប្រទេសចិន ជប៉ុន និងថៃជាដើមបានជួបជុំគ្នាអនឡាញ ដើម្បីផ្លាស់ប្តូរយោបល់គ្នាជុំវិញប្រធានបទ «បង្កើនការរៀនសូត្រ ពីគ្នានៃអរិយធម៌អាស៊ី ជំរុញការអភិវឌ្ឍន៍រួមនៃអាស៊ី»។

លោកស្រី Liu Yandong ប្រធានសហព័ន្ធលទ្ធិខុងជឺអន្តរជាតិបានអញ្ជើញចូលរួមវេទិកានិងបានថ្លែងសុន្ទរកថាគន្លឹះ។ លោក Fukuda Yasuo អតីតនាយករដ្ឋមន្ត្រីជប៉ុន និងព្រះនាង Maha Chakri Sirindhorn នៃប្រទេសថៃជាដើមបានអញ្ជើញ និងយាងចូលរួមវេទិកាព្រមទាំងថ្លែងសុន្ទរកថាផងដែរ។

វេទិកានេះរៀបចំធ្វើដោយសកលវិទ្យាល័យប៉េកាំង។ អង្គប្រជុំបានសម្គាល់ថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅផ្លូវបំបែកថ្មីនៃប្រវត្តិសាស្ត្រ ដែលពោរពេញ ក្តីសង្ឃឹមផង ប្រឈមនឹងការសាកល្បងដ៏តឹងរ៉ឹងផង។ ការបង្កើនជំនឿទុកចិត្តគ្នា ប្រមូលផ្តុំមតិឯកភាព និងជំរុញកម្លាំងចលករដោយញាណទស្សនៈ ភាពចុះសម្រុងគ្នានិងកិច្ចសហប្រតិបត្តិការ គឺជាកម្លាំងអរិយធម៌សម្រាប់តទល់បញ្ហាប្រឈមរួមនិងឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ៕