(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧៥, ០០៧,៣៤០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣៧០,១៩០នាក់ និងជាសះស្បើយឡើងវិញ ២៤៦,៦៧៤,៨៤៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥១, ៧៦៥,៧១៤នាក់ ស្លាប់ចំនួន ៨២៧,៣២៣នាក់ និងជាសះស្បើយចំនួន ៤០,៥៣៩, ៨៧៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៧៤២,៦៣៦នាក់ ស្លាប់ចំនួន ៤៧៧,៤២២នាក់ និងជាសះស្បើយ ៣៤,១៧៨, ៩៤០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ២១៣,៧៦២នាក់ ស្លាប់ ៦១៧,៨៣៨នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖