(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុកក្រោយនេះ ភូមិ Ma`Anshan ក្រុង Chifeng ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងរបស់ចិន បានលុបបំបាត់ភាពក្រីក្រ តាមរយៈការអភិវឌ្ឍឧស្សាហកម្មក្នុងភូមិ ដែលបានផ្តោតសំខាន់លើវិស័យអេកូឡូស៊ី និងទេសចរណ៍ បានជួយអ្នកភូមិបង្កើនប្រាក់ចំណូល។

ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះរបស់អ្នកភូមិឈ្មោះ ZhangGuoli បានទទួលភ្ញៀវពិសេសមួយរូប គឺលោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលកាលនោះកំពុងចុះពិនិត្យការងារ នៅភូមិភាគម៉ុងហ្គោលីក្នុង។

លោកបានមើលពីស្ថានភាពនៃទីធ្លា បន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹកជាដើម ហើយលើកឡើងថា៖ «ជនបទបានអភិវឌ្ឍហើយ បរិស្ថាសល្អហើយ ជីវភាពនៅជនបទក៏កាន់តែល្អប្រសើរដែរ។ យើងត្រូវបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ និងបរិស្ថានរស់នៅក្នុងភូមិ ជាពិសេសការងារគ្រប់គ្រងសំរាម និងទឹកកខ្វក់ បដិវត្តន៍បន្ទប់ទឹក កែលម្អទេសភាពក្នុងភូមិជាដើម ដើម្បីកសាងជនបទឱ្យកាន់តែស្រស់ស្អាត»

បន្ទាប់ពីបានឃើញថាការគ្រប់គ្រងភូមិមានសណ្តាប់ធ្នាប់ អ្នកភូមិរស់នៅយ៉ាងមានសុភមង្គល លោក Xi Jinping សប្បាយចិត្តណាស់ហើយបានលើកឡើងថា ឧស្សាហកម្មជាឬសគល់នៃការអភិវឌ្ឍ។ ត្រូវប្រកាន់ខ្ជាប់ការអភិវឌ្ឍឱ្យស្របនឹងលក្ខណៈពិសេសនៃកន្លែងពាក់ព័ន្ធ អនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ខុសៗគ្នា ដែលសមស្របនឹងស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ដើម្បីឱ្យការអភិវឌ្ឍឧស្សាហកម្មក្នុងភូមិ អាចដើរតួនាទីខ្លាំងក្នុងការលើកកម្ពស់ ប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករ។

ថ្ងៃនោះ តំណាងមហាជនមកពីក្រុង Chifeng ចំនួន ១០នាក់ក៏បានទៅដល់ផ្ទះអ្នកភូមិដែរ ហើយលោក Xi Jinping បានជួបសំណេះសំណាលជាមួយពួកគេ។

កាលពីអំឡុងពេលមហាសន្និបាត នៃសភាទាំងពីរទូទាំងប្រទេសចិនឆ្នាំ២០១៨ កម្មាភិបាលភូមិ Xiaomiaozi បានឆ្លៀតឱកាលបើកកិច្ចប្រជុំ ដើម្បីអញ្ជើញលោកអគ្គលេខាធិការមជ្ឈិមបក្ស Xi Jinping ទៅទស្សនាភូមិរបស់ខ្លួន លើកនេះលោក Xi Jinping បានអញ្ជើញគាត់មកជួបសំណេះសំណាលនៅភូមិ Ma`anshan លោក Xi Jinping បានប្រាប់គាត់ដោយរីករាយថា «សេចក្តីអញ្ជើញរបស់អ្នក ខ្ញុំចងចាំរហូត ថ្ងៃនេះខ្ញុំមកតាមពាក្យសន្យាហើយក្នុងបំណងស្វែងយល់ផ្ទាល់នូវសភាពការណ៍រស់នៅនិងផលិតកម្មរបស់បងប្អូនអ្នកភូមិ»