(ប៉េកាំង)៖ ថ្ងៃទី១០ ខែធ្នូ អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដែលរៀបចំធ្វើដោយអាមេរិកនោះ បានបិទបញ្ចប់ក្នុងសភាពស្ងប់ស្ងាត់។ ជនឈ្មោះ Luo Guancong ដែលជាជនឧទ្ទាមបង្កភាពចលាចលនៅហុងកុង និងកំពុងរត់គេចខ្លួននៅបរទេស ជនឈ្មោះ Tang Feng តំណាងអាជ្ញាធរតៃវ៉ាន់ បានសម្តែងដូចតួត្លុកក្នុងកិច្ចប្រជុំ ដែលបានបន្ថែមនូវរឿងដ៏គួរឱ្យអស់សំណើច លើសហគមន៍អន្តរជាតិ។ អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» នេះ គ្រាន់តែជារឿងកំប្លែងខាងនយោបាយ ដែលអាមេរិកយកបញ្ហាប្រជាធិបតេយ្យធ្វើជាលេស ប៉ុន្តែតាមពិតទៅ គឺប្រឆាំងនឹងប្រជាធិបតេយ្យ ញុះញង់អុចអាល បំបែកបំបាក់ និងធ្វើបដិបក្ខគ្នា ដើម្បីគាំពារអនុត្តរភាពបែបអាមេរិក ដូច្នេះគ្មានអ្នកណាផ្តោតសំខាន់ ទៅលើកិច្ចប្រជុំលើកនេះទេ កិច្ចប្រជុំទទួលបរាជ័យ គឺជាលទ្ធផលដែលត្រូវប្រឈម។

ឈ្មោះ Luo Guancong ជាជនឧទ្ទាមបង្កភាពវឹកវរនៅហុងកុង និងរត់គេចខ្លួននៅបរទេស ក៏ជាជនក្បត់ជាតិ ជាទ័ពស្រួចខាងនយោបាយដែលអាមេរិក និងលោកខាងលិចបានបំបៅជាច្រើនឆ្នាំ។ ក្នុងអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» អ្នកទោសរត់គេចខ្លួនរូបនេះ បានបញ្ចេញមតិខុសទំនង ដោយលាបពណ៌ហុងកុង និងមួលបង្កាច់ប្រទេសជាតិ ហើយផ្សព្វផ្សាយពាក្យភូតកុហក នេះគឺជាការជាន់ឈ្លីនិ ងរំលោភលើតម្លៃប្រជាធិបតេយ្យយ៉ាងខ្លាំងបំផុត!។
ឈ្មោះTang Feng តំណាងអាជ្ញាធរតៃវ៉ាន់ ដែលបានថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ តាមការអញ្ជើញនោះ ជាមេ Spammers ដែលបំបៅដោយអាជ្ញាធរតៃវ៉ាន់។ Spammers ទាំងនេះតែងតែញុះញង់ប្រើកម្លាំងហិង្សា ធ្វើការបំបែកបំបាក់ រំខានដល់ការបោះឆ្នោតជ្រើសរើស ជាមេសត្រូវរបស់ប្រជាធិបតេយ្យ។

អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» គឺជាការជាន់ឈ្លីប្រជាធិបតេយ្យ អ្វីដែលហៅថា «អ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យ» តាមពិតទៅគឺជាឧក្រិដ្ឋជនប្រវត្តិសាស្ត្រ ដែលបំភ្លេចពង្សាវតារចិន និងក្បត់ជាតិ ! ការសម្តែងជាតួត្លុករបស់ Luo Guancong និង Tang Feng ទាំងពីរនេះ បានលាតត្រដាងយ៉ាងច្បាស់ថា អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» របស់អាមេរិក មិនមែនដើម្បីស្វែងរកប្រជាធិបតេយ្យពិតប្រាកដនោះទេ វាគ្រាន់តែចាត់ទុកប្រជាធិបតេយ្យជាដំបងធំមួយ សម្រាប់វាយប្រហារទៅលើអ្នកមានការខ្វែងគំនិត ញុះញង់ការបែកបាក់គ្នា និងបង្កបង្កើតការបដិបក្ខគ្នាតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ នៅលើពិភពលោក ចរន្តធ្វើកិច្ចសហប្រតិបតិ្តការដោយសន្តិភាព បាននិងកំពុងឆ្ពោះទៅមុខឥតឈប់ឈរ។ អាមេរិកញុះញង់អុចអាលឱ្យការមានបែកបាក់ និងបដិបក្ខគ្នាដោយកាន់ទង់ប្រជាធិបតេយ្យ វាផ្ទុយនឹងចរន្តប្រវតិ្តសាស្ត្រ អាមេរិកបានធ្វើវិនិច្ឆ័យខុសឆ្គងចំពោះនិន្នាការសកល ហើយក៏បានលាតត្រដាងនូវភាពស្លន់ស្លោរបស់អាមេរិក ខណៈពេលដែល «ពន្លឺប្រជាធិបតេយ្យ» របស់គេមានសភាពកាន់តែស្រអាប់ទៅៗ។

បច្ចុប្បន្ននេះ ពិភពលោកទាំងមូលបាន នឹងកំពុងប្រឈមនឹងការសាកល្បង ដែលមិនធ្លាប់មានកាលពីមុនមក សហគមន៍អន្តរជាតិក៏ត្រូវបង្កើនសាមគ្គីគ្នា និងកិច្ចសហប្រតិបតិ្តការជាងពេលណាៗទាំងអស់។ សូមដាស់តឿនអាមេរិក ឱ្យលះបង់ចោលនូវគំនិតសង្គ្រាមត្រជាក់ ធ្វើកិច្ចការដែលជាប្រយោជន៍ដល់សហគមន៍អន្តរជាតិ ឱ្យបានល្អ កុំដើរបញ្ច្រាសពីនិន្នាការ និងកុំដើរថយក្រោយ ពុំនោះសោតទេ ចុងបញ្ចប់កាន់តែអាម៉ាស់មុខ និងទទួលបរាជ័យកាន់តែធ្ងន់ធ្ងរ!៕ (#CCFRComment#)