(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ សិង្ហបុរីអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កុមារអាយុ «៥-១១ឆ្នាំ»

២៖ ហ្វាំងឡង់នឹងបញ្ជាទិញយន្តហោះចម្បាំង-បំបាំងកាយ F-35 «៦៤គ្រឿង» ពីអាមេរិក, វានឹងក្លាយជាការទិញសព្វាវុធ ធំបំផុតប្រចាំប្រវត្តិសាស្ត្រ

៣៖ សហភាពអឺរ៉ុបព្រមានធ្ងន់ៗចំពោះរុស្ស៉ី ខណៈភាពតានតឹងរវាងរុស្ស៉ី-អ៊ុយក្រែន ឈានដល់ចំណុចក្តៅគគុកខ្លាំង

៤៖ លទ្ធផលស្រាវជ្រាវនៅអង់គ្លេស៖ «វ៉ាក់សាំងដូសជំរុញអាចការពារមិនឲ្យធ្លាក់ឈឺ ក្រោយឆ្លង Omicron បានចាប់ពី ៧០-៧៥%»

៥៖ អង់គ្លេសជំរុញឲ្យក្រុមប្រទេស G7 រួមគ្នាជាធ្លុងមួយ ដើម្បីធានាសន្តិសុខអ៊ុយក្រែន ចំពោះមុខការគំរាមកំហែងពីរុស្ស៉ី

៦៖ វៀតណាមនឹងបើកជើងហោះហើរអន្តរជាតិ ឡើងវិញនៅដើមឆ្នាំ២០២២ សម្រាប់ប្រទេសជាគោលដៅដូចជា កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ និងអាមេរិក

៧៖ ទីបំផុតម្ចាស់ជំនួយអន្តរជាតិព្រមបញ្ចេញទឹកប្រាក់ «២៨០លានដុល្លារ» ដើម្បីសង្គ្រោះប្រជាជនអាហ្វហ្កានីស្ថាន