(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អង្គការ WHO ណែនាំឲ្យប្រទេសនានាគិតគូរឡើងវិញ អំពីវិធានការទប់ទល់ «អូមីក្រុង» រួមទាំងការចាក់វ៉ាក់សាំងបង្ការ

២៖ លោក Boris Johnson ដាក់ចេញ «ផែនការ B» នៅក្នុងប្រទេសអង់គ្លេស ដើម្បីគ្រប់គ្រងមេរោគបំប្លែងថ្មី Omicron

៣៖ សហរដ្ឋអាមេរិក-អ៉ីស្រាអែល នឹងពិភាក្សាគ្នាពីការធ្វើសមយុទ្ធយោធាហាត់សម កម្ទេចរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់, នេះបើតាមមន្ត្រីអាមេរិក

៤៖ តើលោក Olaf Scholz ដែលទើបក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី ជានរណា? (Video inside)

៥៖ ចិនអនុម័តថ្នាំព្យាបាលកូវីដ១៩ ដំបូងបង្អស់របស់ខ្លួន សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់

៦៖ បារាំងប្រកាសមិនចូលរួមជាមួយអាមេរិកឡើយ ក្នុងការធ្វើពហិការផ្នែកការទូតចំពោះ ព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង