(ប៉េកាំង)៖ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សៀវភៅ «សម្រង់ប្រសាសន៍របស់លោក Xi Jinping ស្តីអំពីការគោរពនិងធានាសិទ្ធិមនុស្ស» បានចេញផ្សាយនៅប្រទេសចិន។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសិទ្ធិមនុស្សពេញលេញ ជាសុបិនដ៏អស្ចារ្យនៃសង្គមមនុស្សជាតិ។ រយៈពេលជាង ៧០ឆ្នាំបន្ទាប់ពីបង្កើតរដ្ឋ ប្រទេសចិនបានប្រកាន់ខ្ជាប់ការរួមបញ្ចូល គោលការណ៍ទូទៅនៃសិទ្ធិមនុស្ស ជាមួយស្ថានភាពពិតនៃប្រទេសជាតិ បានស្វែងរកមាគ៌ាអភិវឌ្ឍន៍សិទ្ធិមនុស្ស ដែលសមស្របនឹងសភាពការណ៍ជាតិ។

ពីឆ្នាំ២០១២ មក លោក Xi Jinping បានចេញផ្សាយទ្រឹស្តីសំខាន់ៗមួយចំនួន អំពីការគោរពនិងធានាសិទ្ធិមនុស្ស បានឆ្លើយតបបញ្ហាសំខាន់ៗមួយចំនួន អំពីការជំរុញការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្ស និងបានគ្រោងផែនការល្អបវរ សម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្សនាពេលអនាគត។

* ការប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង ការចាត់ទុកបំណងប្រាថ្នាដែលចង់ទទួលបានជីវភាពល្អបវរ របស់ប្រជាជនជាគោលដៅតស៊ូ ជាទំនួលខុសត្រូវចំពោះយុគសម័យ នៃបណ្តាប្រទេសលើលោក។

* ការធានាសិទ្ធិមនុស្សគ្មានការធ្វើបានល្អបំផុតនោះទេ មានតែការធ្វើឱ្យកាន់តែល្អប្រសើរ។

* ដំណើរសម្រេចសុបិនស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញ តាមពិតគឺជាដំណើរជំរុញការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សដោយឥតឈប់ឈរ។

* គួរប្រកាន់ខ្ជាប់ការរួមបញ្ចូលគោលការណ៍ទូទៅនៃសិទ្ធិមនុស្ស ជាមួយភាពជាក់ស្តែងនៃប្រទេស គួរប្រកាន់ខ្ជាប់ថាសិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍គឺជាសិទ្ធិមនុស្សមូលដ្ឋានសាម៉ីបំផុត។

* ប្រជាជនមានជីវភាពសុភមង្គលជាសិទ្ធិមនុស្សដ៏ធំបំផុត។

* ជំរុញការអភិវឌ្ឍតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការ ជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ ដើម្បីរួមគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ៕