(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអ៊ុយក្រែន និងរុស្ស៊ីមួយក្រុមបានរៀបចំផែនការធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកនៅដើមខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

វិមានក្រឹមឡាំងបានច្រានចោលការអះអាងរបស់ Zelensky ដែលថា រុស្ស៊ីមានជាប់ពាក់ព័ន្ធក្នុងការធ្វើរដ្ឋប្រហារនៅអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយនៅក្នុងសន្និសិទមួយនៅថ្ងៃសុក្រនេះថា «រុស្ស៊ីមិនមានផែនការចូលរួមទេ។ ជាទូទៅរុស្ស៊ីមិនដែលចូលរួមក្នុងរឿងបែបនេះទេ»៕