(ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attal បាននិយាយកាលពីថ្ងៃពុធនេះថា រដ្ឋាភិបាលបារាំងគ្រោងនឹងប្រកាសពីវិធានការទប់ស្កាត់កូវីដ១៩ ថ្មីនៅថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា ខណៈដែលអត្រាឆ្លងកើនឡើងទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Atal បាននិយាយថា រដ្ឋាភិបាលចង់ជៀសវាងការរឹតបន្តឹងសំខាន់ៗលើជីវិតសាធារណៈ ដោយជ្រើសរើសការពង្រឹងច្បាប់រក្សាគម្លាតសុវត្ថិភាព និងបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជំនួស។ លោក គូសបញ្ជាក់ថា រដ្ឋាភិបាល ក៏ នឹង រឹត បន្តឹង បទប្បញ្ញត្តិ ច្បាប់ អនុញ្ញាត សុខភាព ផង ដែរ។

គួរបញ្ជាក់ថា ការរាតត្បាតទំនងជានឹងកាន់តែអាក្រក់ទៅៗនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយនឹងអត្រានៃករណីឆ្លងក្នុងមួយសប្តាហ៍ប្រមាណ១០០,០០០ករណី៕