(ប៊ុយដាប៉ែស)៖ ប្រទេសហុងគ្រីបានរាយការណ៍ពីកំណត់ត្រាថ្មី នៃករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃចំនួន១២,៦៣៧ករណី ដែលនាំឱ្យចំនួនសរុបកើនឡើងដល់១.០៤៥ លានករណី ជាមួយនឹងចំនួនស្លាប់កើនដល់៣៣,៥១៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រទេសហុងគ្រីដែលមានប្រជាជនសរុបប្រមាណ១០លាននាក់ មានភាពយឺតយ៉ាវខ្លាំងក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អាជ្ញាធរបានដាក់ចេញនូវវិធានការរឹតបន្តឹងថ្មីដើម្បីព្យាយាមទប់ស្កាត់រលកឆ្លងថ្មីនេះ។ ចំណែក ប្រទេសអូទ្រីសដែលជាប្រទេសជិតខាងដែលមានអត្រាចាក់វ៉ាក់សាំងទាបដូចគ្នាដែរនោះ ក៏បានចាត់វិធានការ lockdown នៅថ្ងៃបន្ទាប់៕