(ប៉េកាំង)៖ សេចកី្តប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី១៩ ដែលបានចេញផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា បានប្រើពាក្យ «ការប្រកាន់ខ្ជាប់លើវិស័យទាំង១០» សម្រាប់ឆ្លើយតបនឹងបញ្ហាដែលឥស្សរជនបរទេសបានសិក្សាស្រាវជ្រាវ និងចាប់អារម្មណ៍ជាប់រហូតមក។

តើលេខសម្ងាត់ទទួលបានជោគជ័យរបស់បក្សកុម្មុយនិស្តចិនគឺអ្វី? ក្នុងចំណោមលេខសម្ងាត់ទាំងនេះ «ការប្រកាន់ខ្ជាប់ការផ្តោតសំខាន់ទៅលើ មនុស្សជាតិទាំងមូល» មិនគ្រាន់តែជាបទពិសោធន៍ដ៏សំខាន់មួយរបស់បក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញឱ្យឃើញនូវទស្សនៈ ពិភពលោករបស់បក្សកុម្មុយនិស្តចិនផងដែរ។

ចាប់តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនក៏មានសេចក្តីប្រាថ្នាដ៏វែងឆ្ងាយផងដែរ សេចកី្តប្រាថ្នាបែបនេះមិនមែនធ្វើអនុត្តរភាពលើ ពិភពលោកនោះទេ តែគឺរួមចំណែកដល់ពិភពលោក។ ចាប់ពីបានលើកឡើងនូវគោលការណ៍ ៥ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ដែលប្រកាន់ខ្ជាប់ការដាក់បញ្ចូលការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពក្នុងរដ្ឋធម្មនុញ្ញ និងលក្ខនិ្តកៈបក្ស រហូតដល់លើកឡើងនូវការបង្កើតសហគមន៍ រួមវាសនាតែមួយរបស់មនុស្សជាតិ។ល។

ក្នុងរយៈពេល ១រយឆ្នាំកន្លងមក ដំណើរតស៊ូព្យាយាមរបស់បក្សកុម្មុយនិស្តចិនបានបញ្ជាក់ថា «បក្សកុម្មុយនិស្តចិនជាបក្សស្វែងរកសុខសុភមង្គល ជូនដល់ប្រជាជន ជាបក្សធ្វើការតស៊ូព្យាយាមសម្រាប់បុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិ»។ ចាប់តាំងពីប្រទេសចិនថ្មីបានបង្កើតឡើងមក ប្រទេសចិនមិនដែលផ្តួចផ្តើមឱ្យបំផុសរាល់ សង្គ្រាមនិងការប៉ះទង្គិចទាំងអស់នោះទេ ហើយក៏មិនដែលឈ្លានពានទឹកដីរបស់ប្រទេសដទៃ សូម្បីតែមួយតឹកក៏គ្មានដែរ។

បច្ចុប្បន្ននេះ ប្រទេសចិនបានចាត់បញ្ជូនបុគ្គលិករក្សាសន្តិភាពចំនួនជាង៥ម៉ឺននាក់ ទៅចូលរួមសកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ចំនួនជិត៣០ គឺជារដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានចាត់បញ្ជូនកងរក្សាសន្តិភាពច្រើនបំផុតផងដែរ។ លើវិស័យជំរុញ ការអភិវឌ្ឍរួម បក្សកម្មុយនិស្តចិនក៏បានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់បក្សកាន់អំណាចធំបំផុតលើពិភពលោកផងដែរ។

បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិនសម្រេចបាននូវការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ព្រមទាំង បានលុបបំបាត់ជាប្រវត្តិសាស្ត្រនូវភាពក្រីក្រដាច់ខាត អត្រារួមចំណែករបស់ចិនក្នុងការកាត់បន្ថយភាពក្រីក្រជាសកលបានលើសពី៧០ភាគរយ ហើយ អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចសកល បានកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោកក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា។

ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់សហគមន៍អន្តរជាតិ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសដែលបានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ច្រើនបំផុតដល់បរទេសនៅលើពិភពលោក។ នៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ក្នុងវចនានុក្រមរបស់បក្សកុម្មុយនិស្តចិនសុទ្ធតែគ្មានពាក្យ «អនុត្តរភាព» នោះទេ។ បក្សកុម្មុយនិស្តចិនមិនត្រឹមតែរំពឹងថា ប្រជាជនចិន អាចមានជីវភាពរស់នៅកាន់តែល្អប៉ុណ្ណោះទេ ថែមទាំងរំពឹងថាប្រជាជននៅលើពិភពលោកសុទ្ធតែមានជីវភាពល្អប្រសើរផងដែរ។

ឆ្លងកាត់ដំណើរអភិវឌ្ឍន៍១ រយឆ្នាំ និងរំពឹងទុកពីអនាគត រាល់កិច្ចការដែលអាចផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូលបក្សកុម្មុយនិស្តចិនសុទ្ធតែ នឹងចាត់ទុកជាកាតព្វកិច្ចរបស់ខ្លួនដែលមិនអាចគេចវេះបាន ហើយនឹងធ្វើឱ្យបានកាន់តែល្អប្រសើរ!