(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

១៖ ទាហានឆ័ត្រយោងរុស្ស៉ីបាត់បង់ជីវិត ក្នុងការធ្វើសមយុទ្ធយោធានៅបេឡារុស។

២៖ ប្រធានសន្និសីទអាកាសធាតុសកល «COP26» ជំរុញឲ្យប្រទេសនានា បង្ហាញការប្តេជ្ញាចិត្តចុងក្រោយ ដើម្បីទប់ទល់ការកើនឡើងកម្តៅផែនដី។

៣៖ ជប៉ុនទទួលបានការធានាការពារ ពីសហរដ្ឋអាមេរិក ក្នុងជំនួបតាមទូរស័ព្ទ រវាងប្រមុខការទូតប្រទេសទាំងពីរ។

៤៖ ទីបំផុតកូនស្រីលោក ឌូតឺតេ ដាក់ពាក្យជាផ្លូវការ ដើម្បីឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតីហ្វីលីពីន។

៥៖ ប្រទេសលីប៊ីអញ្ជើញអ្នកកាសែតអន្តរជាតិ មកចូលរួមតាមដានការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ។

៦៖ មហាសេដ្ឋីអាមេរិក Elon Musk លក់ហ៊ុនក្រុមហ៊ុនផលិតរថយន្ត Tesla អស់ជិត៧ពាន់លានដុល្លារ ក្នុងសប្តាហ៍នេះ។

៧៖ អូស្ត្រាលីនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីការពារកោះតៃវ៉ាន់។