(អំាស្ទែដាំ)៖ ប្រទេសហូឡង់នឹងដាក់ចេញជាថ្មីនូវវិធានការបិទខ្ទប់មួយផ្នែក ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 ចំពោះមុខនៃការផ្ទុះឡើងរលកថ្មីនៃជំងឺដ៏កាចសាហាវមួយនេះនៅក្នុងតំបន់អឺរ៉ុប។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយហូឡង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយហូឡង់ NOS បានឱ្យដឹងទៀតថា នៅក្រោមវិធានការបិទខ្ទប់មួយផ្នែក, បារកម្សាន្ត ឬក្លឹបរាត្រី, ភោជនីយដ្ឋាន និងហាងទំនិញមិនសូវចាំាបាច់នឹងត្រូវបានបង្គាប់ឱ្យ បិទទ្វារនៅម៉ោង៧៖០០នាទីយប់ ហើយការអនុវត្តបែបនេះនឹងមានរយៈពេលយ៉ាងហោច ៣សប្ដាហ៍រាប់ចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះតទៅ។ បន្ថែមពីលើនេះ ប្រជាជនក៏នឹងត្រូវ បានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះទៅតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ ខណៈសាលារៀន និងរោងភាពយន្ដរួមទាំងសេវាចាំបាច់នានានាអាចបន្តដំណើរការរបស់ខ្លួនបាន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer បច្ចុប្បន្ន ហូឡង់មានអ្នកឆ្លង COVID-19 សរុប ២.២៥លាននាក់ ក្នុងនោះស្លាប់ ១៨,៦៦៣នាក់ និងជាសះស្បើយឡើងវិញ ២.០១លាននាក់។ ការសម្រេចចិត្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកខាងលើ ធ្វើឡើងក្រោយករណីឆ្លងប្រចាំថ្ងៃហក់ឡើងខ្ពស់ជាថ្មី ដោយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហូឡង់បានរាយការណ៍ពីអ្នកឆ្លង COVID-19 ចំនួន ១៦,២៨៧នាក់៕