(ប៉េកាំង)៖ ឃ្លា 孤举者难起,众行者易趋 (Gū jǔ zhě nán qǐ, zhòng xíng zhě yì qū) គឺដកស្រង់ចេញពីសៀវភៅ 《默觚·治篇八》។ 孤 មានន័យថា ម្នាក់ឯង, 难 មានន័យថា ពិបាក, 众 មានន័យថា មនុស្សជាច្រើន, រីឯ 易 មានន័យថាងាយស្រួល។ ឃ្លានេះមានន័យថា មនុស្សម្នាក់ពិបាកលើកវត្ថុធ្ងន់ធ្ងរ តែមនុស្សជាច្រើនអាចដើរបានលឿន ប្រសិនបើពួកគេដើរជាមួយគ្នា។ ឃ្លានេះបានសង្កត់ធ្ងន់ភាពសំខាន់នៃ រួមសាមគ្គីគ្នា និងគុណសម្បត្តិបំពេញបន្ថែម។

ថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ បានរៀបចំនៅទីក្រុងសៀងហៃ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវឃ្លា «孤举者难起,众行者易趋» នេះ នៅលើពិធីបើកសម្ពោធ ហើយលោកបានថ្លែងថា ប្រទេសចិននឹងចែករំលែក កាលានុវត្តភាពទីផ្សារជាមួយពិភពលោក ដោយមិនងាករេ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ បានទាក់ទាញក្រុមហ៊ុនជាង២៨០ ជាក្រុមហ៊ុនលំដាប់កំពូល៥០០ នៅលើពិភពលោកចូលរួម អត្រាត្រឡប់តាំងពិព័រណ៍វិញនៃក្រុមហ៊ុនលើសពី៨០ភាគរយ។ នាយកប្រតិបត្តិជាច្រើននៃក្រុមហ៊ុនឆ្លងដែន បានស្ម័គ្រចិត្តធ្វើចត្តាឡីស័ក តាមគោលនយោបាយបង្កាជំងឺឆ្លងរបស់ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍លើកនេះនៅកន្លែងផ្ទាល់។ ក្រុមហ៊ុនតាំងពិព័រណ៍ជាច្រើនបានថ្លែងថា ទីផ្សាររបស់ប្រទេសចិនមានទំហំធំណាស់ ហើយពិព័រណ៍នាំចូលចិនអន្តរជាតិ បានជំរុញវិស័យជាច្រើនលើសពីការធ្វើពាណិជ្ជកម្ម។

ជំងឺកូវីដ១៩ នៅរីករាលដាលនៅលើពិភពលោក ប្រជាជននៃប្រទេសនានាត្រូវកាន់តែ ររួមសុខរួមទុក្ខជាមួយគ្នា ពុះពារឧបសគ្គជាមួយគ្នា។ តាមរយៈបង្អួចនៃពិព័រណ៍នាំចូលចិនអន្តរជាតិនេះ មានក្រុមហ៊ុនជាសកលកាន់តែច្រើន មើលឃើញថាកាលានុវត្តភាព ដែលរួមបញ្ចូលនៅក្នុងប្រទេសចិន ជំរុញដំណើរវិលជុំក្នុងស្រុកនិងអន្តរជាតិ និងបើកដំណើរការនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដោយបានពង្រឹងជំនឿចិត្ត ដែលចូលរួមទីផ្សារចិននិងបន្ថែមវិនិយោគប្រទេសចិន៕