(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥១, ៥៦៣,៣៣១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៧៩,៩១៦នាក់ និងជាសះស្បើយឡើងវិញ ២២៧,៧៧៩,៨២២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៧, ៥៣៦,៥៣៦នាក់ ស្លាប់ចំនួន ៧៧៨,៣១៦នាក់ និងជាសះស្បើយចំនួន ៣៧,៦០៤,៥៤០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៣៨៦,៧៨៦នាក់ ស្លាប់ចំនួន ៤៦១,៨២៧នាក់ និងជាសះស្បើយ ៣៣,៧៧៦, ០៥៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៨៩៧,០២៥នាក់ ស្លាប់ ៦០៩,៨១៦នាក់ និងជាសះស្បើយ ២១,១០០,៨៨៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖