(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ប្រព័ន្ធការពារដែនអាកាសស៉ីរី បាញ់កម្ទេចគ្រាប់មីស៉ីលអ៉ីស្រាអែល ដែលហោះសំដៅទៅរកតំបន់ឆ្នេរ និងខេត្ត Homs

២៖ នូវែលសេឡង់៖ បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មតវ៉ាប្រឆាំង កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

៣៖ តៃវ៉ាន់អះអាងពីសមត្ថភាពរបស់ចិន ក្នុងការបិទខ្ទប់់កំពង់ផែ និងព្រលានយន្តហោះសំខាន់ៗ របស់កោះនេះ

៤៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺន, ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំ ស្វែងរកដំណោះស្រាយ

៥៖ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា អំពាវនាវឱ្យប្រទេសអ្នកមាន ជួយប្រទេសក្រីក្រប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

៦៖ អូស្ត្រាលី៖ អ្នកមិនបានចាក់់វ៉ាក់សាំងបង្ការកូវីដ-១៩ អាចប្រឈមនឹងការឈឺធ្ងន់ ឬស្លាប់ «១៦ដង» លើសអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ