(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៨, ២៧៧,៦៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០២៨,៤៩៩នាក់ និងជាសះស្បើយឡើងវិញ ២២៤,៩៦៥,៧៧២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៦, ៩៩៩,០២៦នាក់ ស្លាប់ចំនួន ៧៦៨,៧៩៧នាក់ និងជាសះស្បើយចំនួន ៣៧,០០៩,៩៩០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៣០៦,១៧៧នាក់ ស្លាប់ចំនួន ៤៥៩,២០៣នាក់ និងជាសះស្បើយ ៣៣,៦៨៩, ៤៩២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៨២១,១២៤នាក់ ស្លាប់ ៦០៨,១១៨នាក់ និងជាសះស្បើយ ២១,០១៥,៨៧៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖