(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះ ពីការរកឃើញនូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ៣៤,៣០៣នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៧,៩៩២,៦៨៧ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៩៩៧នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២២៣,៣១២នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ១៨,៧១៧នាក់ នៃចំនួនសរុប ៧,០០០,៦២៤នាក់៕