(ប៉េកាំង)៖ សៀវភៅ «សុន្ទរកថារបស់លោក Xi Jinping ថ្លែងក្នុងមហាមីទី្ទងរំលឹកខួប ១១០ឆ្នាំនៃបដិវត្តន៍ស៊ីនហៃ» ជាភាសាអង់គ្លេស ដែលបកប្រែដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីប្រវត្តិ និងឯកសាររបស់បក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារចងក្រង និងបោះពុម្ពផ្សាយមជ្ឈិមចិន។

«សុន្ទរកថារបស់លោក Xi Jinping ថ្លែងក្នុងមហាមីទី្ទងរំលឹកខួប ១១០ឆ្នាំនៃបដិវត្តន៍ស៊ីនហៃ» បានវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃបដិវត្តន៍ស៊ីនហៃ រំលឹកនិងបូកសរុបពីដំណើរដ៏រុងរឿងរបស់បក្សកុម្មុយនិស្តចិន ដែលបន្តវេនពីបុព្វហេតុបដិវត្តន៍របស់លោក ស៊ុន យ៉ាត់សេន ដោយរួបរួមសាមគ្គីគ្នា និងដឹកនាំប្រជាជនចិនធ្វើក្នុងការតស៊ូឥតឈប់ឈរ ព្រមទាំងប្រកាសយ៉ាឱឡារិកពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន។

ការបោះពុម្ពផ្សាយសៀវភៅសុន្ទរកថាដ៏សំខាន់នេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកអាន ទាំងក្នុងស្រុក និងក្រៅប្រទេសធ្វើការយល់ដឹងពីការខិតខំប្រឹងប្រែង សមិទ្ធផលដ៏មហិមា និងអនាគតដ៏ភ្លឺស្វាងនៃការស្តារភាពរុងរឿងឡើងវិញ របស់ប្រជាជនចិនក្នុងសម័យទំនើប៕