Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO ស្នើបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មី ដើម្បីស្វែងរកប្រភពភ្នាក់ងារចម្លងរោគនៃកូរ៉ូណាវីរុស ក្នុងនោះមានទាំងអ្នកវិទ្យាសាស្ត្រដែលបានបំពេញបេសកកម្មនៅទីក្រុងវូហានផងដែរ (Video inside)

13-10-2021 20:53

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធ ទី១៣ ខែតុលានេះ បានស្នើអ្នកជំនាញចំនួន២៦រូប ឲ្យបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មី ក្នុងនោះរួមមានទាំងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ដែលបានបំពេញបេសកកម្មនៅទីក្រុងវូហានប្រទេសផងដែរ ដើម្បីស៊ើបអង្កេតប្រភព នៃវីរុស SARS-CoV-2 (កូវីដ១៩)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍នេះបានរាយឈ្មោះសមាជិកទាំង២៦ ដែលបានស្នើឡើងមុនរយៈពេលពីរសប្តាហ៍ នៃការពិគ្រោះយោបល់ជាសាធារណៈ ក្នុងនោះរួមទាំងលោកស្រី Marion Koopmans, លោកស្រី Thea Fischer និងលោក Hung Nguyen ដែលបានចូលរួមក្នុងការស៊ើបអង្កេតរួមគ្នានៅប្រទេសចិននៅឆ្នាំនេះផងដែរ។

អង្គការសុខភាពពិភពលោក (WHO) បានបើកដំណើរការពាក្យសុំ កាលពីខែសីហាឆ្នាំមុន ដោយនិយាយថាខ្លួនកំពុងស្វែងរកគំនិតវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុត ដើម្បីផ្តល់ដំបូន្មានដល់ការស៊ើបអង្កេតលើភ្នាក់ងារបង្ករោគ ដែលមានហានិភ័យខ្ពស់ នៃចម្លងពីសត្វមកមនុស្ស ហើយអាចបង្កឱ្យមានជំងឺរាតត្បាតសកលថ្មីនាពេលអនាគត៕