(គុយវ៉ែត)៖ ប្រទេសគុយវ៉ែតនៅថ្ងៃអង្គារនេះ បានសម្រេចអនុញ្ញាតឱ្យស្ត្រីចុះឈ្មោះចូលបម្រើកងទ័ពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិគុយវ៉ែតលោក Sheikh Hamad Jaber Al-Ali Al-Sabah បានចេញសេចក្តីសម្រេចថ្នាក់រដ្ឋមន្ត្រីមួយ ដើម្បីបើកការចុះឈ្មោះស្ត្រីគុយវ៉ែត ដើម្បីចូលរួមក្នុងសេវាកម្មយោធាជាតិ ដែលបេក្ខជននឹងបម្រើការក្នុងវិស័យជំនួយវេជ្ជសាស្ត្រ និងយោធាដំណាក់កាលដំបូង។

លោកបាននិយាយថា «ស្ត្រីគុយវ៉ែតបានបង្ហាញពីសមិទ្ធផលរបស់ខ្លួនរួចទៅហើយនៅក្នុងវិស័យជាច្រើន ដូច្នេះពួកគេត្រូវបានអនុញ្ញាតឱ្យចូលបម្រើយោធារួមជាមួយបុរស»