(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

១៖ WHO ដាក់គោលដៅឲ្យប្រទេសទាំងអស់លើលោក ចាក់វ៉ាក់សាំងជូនប្រជាជន យ៉ាងហោចណាស់ ៤០% នៅដំណាច់ឆ្នាំ២០២១ និង ៧០% នៅពាក់កណ្តាលឆ្នាំ២០២២

២៖ សហរដ្ឋអាមេរិក បង្ហើបពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាលើកដំបូង ក្នុងពេល ៤ឆ្នាំមកនេះ

៣៖ នាវាមុជទឹក-នុយក្លេអ៊ែរអាមេរិក ខូចខាតនៅក្នុងសមុទ្រតំបន់អាស៊ី ក្រោយពីបានប៉ះទង្គិចជាមួយ វត្ថុមិនស្គាល់ប្រភព

៤៖ ប្រធានាធិបតីកោះតៃវ៉ាន់៖ «យើងមិនចង់បានការប្រឈមមុខដាក់គ្នា ផ្នែកយោធានោះឡើយ»

៥៖ តួកគីស្នើទិញយន្តហោះចម្បាំង F-16 ចំនួន៤០គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន

៦៖ UPDATE: គ្រោះរញ្ជួយដីនៅជប៉ុន៖ មនុស្ស ៣២នាក់រងរបួស និងខ្សែរថភ្លើងជាច្រើនត្រូវរាំងស្ទះ