(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ BREAKING: កូរ៉េខាងជើងធ្វើតេស្តគ្រាប់មីស៊ីលទៀតហើយ, នេះបើតាមការអះអាង ដោយយោធាកូរ៉េខាងត្បូង

២៖ ទីបំផុតពិព័រណ៍អាកាសចរណ៍ធំបំផុតរបស់ចិន ចាប់ផ្តើមជាផ្លូវការ, យន្តហោះចម្បាំង និងដ្រូនបំពាក់មីស៉ីលទំនើបៗ កំពុងបង្អួតរាង

៣៖ បេសកជនកូរ៉េខាងជើងប្រចាំ UN ថ្កោលទោសគោលនយោបាយអរិភាព របស់សហរដ្ឋអាមេរិក

៤៖ នេះជាថ្ងៃចុងក្រោយហើយ នៃការស្វែងរកសំឡេងគាំទ្រ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី, បេក្ខជនពីររូបមានឱកាសខ្ពស់ជាងគេ

៥៖ គ្រោះទឹកជំនន់នៅប្រទេសថៃ៖ មនុស្ស៦នាក់ស្លាប់ និង២នាក់បាត់ខ្លួន

៦៖ ហ្វីលីពីននឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យក្មេងៗអាយុ១២ឆ្នាំឡើងទៅ នៅខែក្រោយ