(ប៉េកាំង)៖ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត របស់រដ្ឋាភិបាលចិន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តាមម៉ោងក្នុងតំបន់ លោកស្រី Meng Wanzhou អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហួវៃ ដែលត្រូវកាណាដាឃាត់ខ្លួនដោយខុសច្បាស់ អស់រយៈពេល១,០២៨ថ្ងៃ បានជិះយន្តហោះពិសេសរបស់រដ្ឋាភិបាលចិន ត្រឡប់ទៅដល់ស្រុកកំណើតវិញ។

លោកស្រីទទួលបានសេរីភាពជាថ្មីឡើងវិញ នេះជាជ័យជម្នះរបស់ច្បាប់និងភាពយុតិ្តធម៌ ជាងនេះទៅទៀត ក៏បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់បក្សកាន់អំណាច និងរដ្ឋាភិបាលចិន ក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋប្រទេសខ្លួន ក៏ដូចជាឆន្ទ´យ៉ាងរឹងមាំរបស់ប្រជាជនចិន ដែលមិនខ្លាចអំណាចខ្លាំងនិងប្រឆាំងអនុត្តរភាពផងដែរ ។

កាលពីខែធ្នូ ឆ្នាំ២០១៨ អនុលោមតាមសំណូមពររបស់អាមេរិក អាជ្ញាធរកាណាដាបានឃាត់ខ្លួនលោកស្រី Meng Wanzhou ដែលកំពុងឆ្លងដែននៅព្រលានយន្តហោះអន្តរជាតិក្រុង Vancouver។ បន្ទាប់មក អាមេរិកទាមទារឱ្យធ្វើបត្យាប័នប្រគល់ លោកស្រីទៅអាមេរិកដើម្បីធ្វើការជំនុំជម្រះ ដោយយកអ្វីដែលហៅថា «បទបោកបញ្ឆោតតាមរយៈប្រព័ន្ធទូរគមនាគមន៍» ធ្វើជាលេស ។ កាណាដាមិនអើពើនឹងការពិតជាក់ស្តែងដែលថាលោកស្រី Meng Wanzhou មិនដែលប្រព្រឹតិ្តទង្វើខុសច្បាប់កាណាដាណាមួយទេ បានឃាត់ខ្លួនលោកស្រីដោយខុសច្បាប់ និងមិនសមហេតុផលអស់រយៈពេលជាង១ពាន់ថ្ងៃ។

វាច្បាស់ណាស់ថា នេះជាព្រឹតិ្តការណ៍ស៊ុគ្រលំខាងនយោបាយសុទ្ធសាធ ដែលគ្រោងផែនការដោយអាមេរិក និងសមគំនិតដោយកាណាដា ដើម្បីធ្វើបាបខាងនយោបាយចំពោះប្រជាពលរដ្ឋចិន។ បន្ទាប់ពីនោះ ក្នុងសវនាការ តុលាការមិនបានកាត់ក្តីថាលោកស្រី បានជាប់ទោសពីបទដែលចោទប្រកាន់ដោយអាមេរិកនោះទេ ប្រការនេះបានបញ្ជាក់ពីរឿងធ្វើបាបនេះថែមទៀត។ ឧទាហរណ៍ដូចជា ចៅក្រមកាណាដាដែលទទួលបន្ទុកការជំនុំជម្រះសំណុំរឿងនេះ បានចោទជាមន្ទិលសង្ស័យជាច្រើនលើកថា ការចោទជាប្រកាន់របស់អាមេរិកចំពោះលោកស្រី Meng Wanzhou «មិនច្បាស់លាស់» និង «មិនធម្មតា»។

មជ្ឈដ្ឋានខាងក្រៅបានមើលឃើញថា បន្ទាប់ពីលោកស្រី Meng Wanzhou ត្រូវកាណាដាឃាត់ខ្លួនដោយខុសច្បាប់ រដ្ឋាភិបាលចិនបានទាមទារជាប់ រហូតឱ្យកាណាដាបញ្ឈប់ប្រព្រឹត្តិទង្វើស៊ុគ្រលុំ កែកំហុសភ្លាម លុបចោលការឃាត់ខ្លួនតាមទំនើងចិត្ត លុបចោលអ្វីដែលហៅថាបទបញ្ជាចាប់ឃុំ និងសំពូមពរស្តីពីការធ្វើបត្យាប័ន ហើយដោះលែងលោកស្រី Meng Wanzhouឱ្យត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។

ក្នុងអំឡុងពេលលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ច នៅប្រទេសចិន កាលពីខែកក្តដាឆ្នាំនេះ ចិនបានប្រគល់ «បញ្ជីឈ្មោះពីរច្បាប់» ជូនឱ្យអាមេរិកដែលបានទាមទារយ៉ាងច្បាស់ថា ត្រូវលុបចោលការធ្វើបត្យាប័នប្រគល់ លោកស្រីទៅអាមេរិក។ ក្នុងមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៨ ប្រទេសចិនបានដាស់តឿនកាណាដា ឱ្យលុបចោលការឃាត់ខ្លួនដោយខុសច្បាប់ ចំពោះលោកស្រី MengWan zhou។

ក្នុងសកម្មភាពស៊ីញេឈ្មោះរួម តាមបណ្តាញអ៊ីនធឺណែត ដែលរៀបចំដោយប្រព័ន្ធសារព័ត៌មានចិន មនុស្សចំនួនជិត១៥លាននាក់ បានទាមទារឱ្យកាណាដាលុបចោល ការឃាត់ខ្លួនខុសច្បាប់ចំពោះលោកស្រី Meng Wanzhoudoy គ្មានលក្ខខណ្ឌភ្លាម។ បក្សកាន់អំណាច និងរដ្ឋាភិបាលចិន បានបង្ហាញឱ្យឃើញនូវតើអ្វីជា «ការកាន់អំណាចដើម្បីប្រជាជន» និង «ការតម្កល់ទុកប្រជាជនជាចម្បង» តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន។

ឮឆ្លងតាមរយៈព្រឹត្តិការណ៍លោកស្រី Meng Wanzhou អ្នកផងទាំងពួងបានមើលឃើញកាន់តែច្បាស់ថា៖ ក្នុងសម័យបច្ចុប្បន្ន ការអនុវត្តអនុត្តរភាពនិយមតាមទំនើងចិត្ត មិនអាចទទួលបានការគាំទ្រនោះទេ ហើយពិតជានឹងទទួលបរាជ័យជាមិនខាន ការសមគំនិតធ្វើអនុត្តរភាព ក៏ពិតជានឹងបង្ខូចផលប្រយោជន៍ផ្ទាល់ខ្លួន និងទទួលបានផលវិបាកជាដាច់ខាតផងដែរ។ ក្រោមការដឹកនាំរបស់បក្សកុម្មុនិស្តចិន ប្រទេសចិនដ៏ខ្លាំងក្លាជាការធានាដ៏ខ្លាំងបំផុត សម្រាប់ឱ្យប្រជាជនចិនពុះពារឧបសគ្គជាដរាបមក៕