(ប៉េកាំង)៖ លោកស្រី Meng Wanzhou បានបញ្ចេញឧទាននៅលើ យន្តហោះពិសេសរបស់រដ្ឋាភិបាលចិនថា៖ «បច្ចុប្បន្ននេះ ខ្ញុំកំពុងហោះហើរពីលំហអាកាសប៉ូលខាងជើង ទៅកាន់ទិសដៅស្រុកកំណើត ហើយជិតនឹងត្រឡប់ទៅមាតុភូមិដ៏មហិមាវិញ មាតុភូមិដែលបានឃ្លាតឆ្ងាយអស់រយៈពេល ៣ឆ្នាំ កាន់តែជិតទៅៗហើយ។ ក្នុងការដឹកនាំរបស់បក្សកុម្មុយនិស្តចិន មាតុភូមិរបស់យើងខ្ញុំបាននិងកំពុងអភិវឌ្ឍ ទៅកាន់ភាពរុងរឿង និងវិបុលភាព បើគ្មានមាតុភូមិដ៏ខ្លាំងក្លាទេ នោះក៏គ្មានសេរីភាពរបស់ខ្ញុំសព្វថ្ងៃនេះដែរ។ អំឡុងពេល១០២៨ថ្ងៃកន្លងទៅ ខ្ញុំគ្មានពាក្យសំដីណាអាចពិពណ៌នានោះឡើយ។ បន់ស្រន់សន្តិភាព អ្វីដែលមានភ័ព្វសំណាងណាស់ យើងបានរស់នៅក្នុងសម័យសន្តិភាព ហើយអ្វីដែលមានគុណតម្លៃដ៏វិសេសវិសាល គឺយើងរស់នៅប្រទេសដ៏មហិមា»

លោកស្រី Meng Wanzhou បានថ្លែងបន្តទៀតថា៖ «នាងខ្ញុំបានធំធាត់ឡើងក្នុងអំឡុងពេលអនុវត្ត គោលនយោបាយធ្វើការកែទម្រង់ និងបើកចំហ ខ្ញុំបានមើលដោយផ្ទាល់ភ្នែក និងបានឆ្លងកាត់ដំណើរដ៏មហិមារបស់ប្រទេសចិន ក៏ដូចជាប្រជាជនចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បងប្អូនរួមជាតិបានធ្វើការខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ក្នុងរយៈពេលរាប់សិនឆ្នាំ ដើម្បីធ្វើឱ្យមាតុប្រទេសយើង ឆ្ពោះទៅកាន់ភាពរុងរឿងនិងខ្លាំងក្លា ប្រជាជនបានដើរទៅកាន់ភាពសម្បូរសប្បាយរួម ហើយបានរួមវិភាគទានដ៏ធំសម្បើមដល់សន្តិភាព និងវិវឌ្ឍភាពរបស់ពិភពលោក។ សូមថ្លែងអំណរគុណដល់មាតុប្រទេស សូមថ្លែងអំណរគុណដល់បក្ស និងរដ្ឋាភិបាល គឺពណ៌ក្រហមដ៏ស្រស់ស្អាតរបស់ចិនហ្នឹងឯង ដែលបានបំផុសជំនឿចិត្តក្នុងដួងចិត្តរបស់ខ្ញុំ បំភ្លឺផ្លូវដ៏ងងឹតក្នុងជីវិតខ្ញុំ ហើយបានណែនាំខ្ញុំត្រឡប់ទៅស្រុកកំណើតវិញ»