(ប៉េកាំង)៖ កាលពីថ្ងៃទី២២ ខែកញ្ញា វេទិកា China Xiv នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានចេញផ្សាយលទ្ធផលសិក្សាស្រាវជ្រាវ អំពីពេលវេលាចាប់ផ្តើមនៃ ការរាតត្បាតនៃជំងឺ COVID-19 បានបង្ហាញឱ្យដឹងថា ជំងឺ COVID-19 នៅអាមេរិកប្រហែល បានចាប់ផ្តើមរាតត្បាត នៅអំឡុងខែកញ្ញា ឆ្នាំ២០១៩។

ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង អ៊ីតាលី ប្រេស៊ីលនិងប្រទេសជាច្រើនទៀត បានរកឃើញតម្រុយរាតត្បាត នៃវីរុសនៅមុនពេលជំងឺ COVID-19 បានផ្ទុះឡើងនៅក្នុងប្រទេសចិន។

ការសិក្សាស្រាវជ្រាវនេះលើកឡើងថា តាមការវិភាគចំពោះការរួមបញ្ចូលគ្នារវាង គំរូគណិតវិទ្យានិងបច្ចេកវិទ្យាវៃឆ្លាតសិប្បនិមិ្មត យើងអាចរកឃើញពីក្រឹតក្រមនៃការរីករាលដាលនៃជំងឺឆ្លង។ អ្នកស្រាវជ្រាវបានធ្វើការវិនិច្ឆ័យពីពេលវេលាដើមដំបូង នៃការរីករាលដាលនៅក្នុងរដ្ឋចំនួន ១២ នៅភាគឦសាននៅសហរដ្ឋអាមេរិក ក្រុងវូហាន និងខេត្តចឺជាំងនិងកន្លែងផ្សេងទៀត នៅប្រទេសចិនផ្អែកលើទិន្នន័យដែលបានបោះពុម្ពផ្សាយ។

លទ្ធផលគណនាបង្ហាញថា ជំងឺ COVID-19 ប្រហែលបានរាតត្បាតនៅអាមេរិកនៅអំឡុងខែកញ្ញាឆ្នាំ ២០១៩។ ជំងឺ COVID-19 បានរាតត្បាតនៅប្រទេសចិននៅខែធ្នូ ឆ្នាំ ២០១៩។ សេចក្តីសន្និដ្ឋាននេះសមស្របនឹងលទ្ធផល នៃការស៊ើបអង្កេតខាងវេជ្ជសាស្រ្ត ហើយបង្ហាញថា វិធីគណនាមានភាពត្រឹមត្រូវនិងអាចទុកចិត្តបាន៕