(ប៉េកាំង)៖ វេទិកាសេវាកម្មពាណិជ្ជកម្មឆ្លងដែនឆ្លាតវៃ ទីលានលេងកីឡា curling អាចចល័តបាន «កញ្ចក់វេទមន្ត» សម្រាប់ពិនិត្យស្ថានភាពស្បែក ។ល។ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន ផលិតផលពាក់ព័ន្ធរបស់ប្រទេសនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» លេចចេញជាញឹកញាប់ក្នុងចំណោមនោះ រួមមានសេវាកម្ម និងផលិតផលជាច្រើន ដែលប្រកបដោយឌីជីថលូបនីយកម្ម ភាពវៃឆ្លាត និងភាពងាយស្រួល។ សូមទស្សនារូបភាពខាងក្រោមនេះជាមួយគ្នា។

ដំបូលពណ៌មាសគឺជានិមិត្តរូបនៃព្រះបរមរាជវាំងកម្ពុជា។ ពន្លាពិពណ៌នៃព្រះរាជាណាចក្រកម្ពុជាលើកនេះ ក៏ត្រូវបានតុបតែងដោយដំបូលពណ៌មាស ដែលមានភាពទាក់ទាញជាពិសេស។ លោកស្រី វ៉ាង បាននិយាយថា «ខ្ញុំមិនអាចធ្វើដំណើរទៅក្រៅប្រទេសដោយសារជំងឺកូវីដ១៩ ប៉ុន្តែអាចទស្សនាពិពណ៌នេះ គឺដូចជាបានធ្វើដំណើរជុំវិញពិភពលោកដែរ»

នៅក្នុងពន្លាពិព័រណ៍កម្ពុជា បានបង្ហាញពីគម្រោងវិនិយោគរបស់សហគ្រាសចិន ដែលធ្វើវិនិយោគនៅប្រទេសកម្ពុជា គឺតំបន់វិស្សមកាលទេសចរណ៍តារាសាគរកម្ពុជា។ គម្រោងទេសចរណ៍កម្សាន្ត ថែមទាំងសុខភាណនឹងលំហែកាយ និងផ្សារទំនើបរួចពន្ធ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ពួកគេក៏បានបង្ហាញពីគោលបំណងរបស់ពួកគេ ទៅលេងប្រទេសកម្ពុជាដែរ។

ទោះបីជាសហគ្រិនអេស្តូនីមិនបានមកដល់កន្លែងពិព័រណ៍ផ្ទាល់ ដោយសារជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែពួកគេបានចូលរួមពិព័រណ៍នេះតាមអនឡាញ ដើម្បីផ្សព្វផ្សាយសេវាកម្មឌីជីថលថ្មីបំផុត។ ស្របនឹងការយកចិត្តទុកដាក់ និងតម្រូវការរបស់ប្រជាជនចំពោះស្ថានភាព និងសុខភាពស្បែកកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ “កញ្ចក់វេទមន្ត” ដែលអាចពិនិត្យស្ថានភាពស្បែកបានបង្ហាញមុខ នៅក្នុងពន្លាពិព័រណ៍កូរ៉េខាងត្បូង។

នៅក្នុងពន្លាពិព័រណ៍អូទ្រីស ទីលានលេងកីឡា curling ខ្នាតតូចទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាជាច្រើន ហើយមានអ្នកទស្សនាចូលរួមលេងកីឡា curling។
ទីលានលេងកីឡា curling មានផ្លូវអាចចល័តបាន ដែលអាចបំពេញតម្រូវការប្រចាំថ្ងៃ នៃការបង្រៀនលំហែកាយនិងរកម្សាន្ត។

ក្នុងអំឡុងពេលពិព័រណ៍ពាណិជ្ជកម្ម សេវាកម្ម អន្តរជាតិចិនលើកនេះ ផលិតផលជាច្រើនប្រកបដោយលក្ខណៈវប្បធម៌នៃប្រទេសផ្សេងៗ ដូចជាស្រាក្រហម តុក្កតាក្មេងលេង និងសូកូឡាជាដើមត្រូវបានដាក់តាំងបង្ហាញ។ អ្នកទស្សនាហាក់ដូចជាបានធ្វើដំណើរ ជុំវិញពិភពលោក អាចដកបទពិសោធន៍ពីវប្បធម៌នៃប្រទេស និងប្រជាជាតិផ្សេងៗគ្នា៕