(អ៊ឺរ៉ុប)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយរដ្ឋាភិបាលតាលីបង់ថ្មីនៅទីក្រុងកាប៊ុលប៉ុន្តែក្រុមនេះត្រូវតែគោរពសិទ្ធិមនុស្ស រួមទាំងស្ត្រីផងដែរ ហើយមិនត្រូវអនុញ្ញាតឱ្យអាហ្វហ្គានីស្ថានក្លាយជាមូលដ្ឋាននៃអំពើភេរវកម្មឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-Jazeera នៅយប់ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

លោក Josep Borrell បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងស្លូវេនី ដោយបន្ថែមថា «ដើម្បីគាំទ្រដល់ប្រជាជនអាហ្វហ្គានីស្ថាន យើងនឹងត្រូវចូលរួមជាមួយរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន»

ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា «វាជាការចូលរួមប្រតិបត្តិការ ដែលមិនមែនជាការទទួលស្គាល់ជាផ្លូវការលើរដ្ឋាភិបាលតាលីបង់ទេ ប៉ុន្តែវានឹងអាចកើតឡើងបានអាស្រ័យលើឥរិយាបថរបស់រដ្ឋាភិបាលនេះ»