(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងក្នុងស្រុកដំបូងគេបង្អស់ របស់ខ្លួនហើយ ដោយប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ជាអ្នកនាំមុខគេក្នុងការទទួលការចាក់វ៉ាក់សាំងនេះ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន AFP។

រដ្ឋាភិបាលកោះតៃវ៉ាន់ កាលពីខែមុន បានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន មេឌីជែន (Medigen) ជាផ្នែកមួយនៃផែនការទូលំទូលាយសម្រាប់ស្វ័យភាពគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំង ខណៈការពន្យារពេលនៃការដឹកជញ្ជូនវ៉ាក់សាំងពី ក្រុមហ៊ុនសកល បានធ្វើឱ្យប៉ះពាល់ដល់កម្មវិធីចាក់វ៉ាក់សាំងរបស់កោះតៃវ៉ាន់ និងដែនដី រួមទាំងប្រទេសជាច្រើនទៀត។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានមនុស្សជាង ៧សែននាក់ហើយដែលបានចុះឈ្មោះ ដើម្បីទទួលការចាក់វ៉ាក់សាំង Medigen។ ដើម្បីបង្ហាញពីទំនុកចិត្ត របស់លោកស្រីចំពោះការចាក់វ៉ាក់សាំង Medigen និងបង្ហាញថាវាមានសុវត្ថិភាព លោកស្រី Tsai បានផ្អាកការប្រើប្រាស់វ៉ាក់សាំង Moderna ឬ AstraZeneca ជាបណ្ដោះអាសន្ន នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងកោះតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ៕