(គួឡាឡាំពួរ)៖ ម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ ២២,២៤២ករណីក្នុងមួយថ្ងៃ នៅថ្ងៃពុធ ទី១៨ សីហានេះ ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១,៤៦៦,៥១២ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

ម៉ាឡេស៊ីបានបំបែកកំណត់ត្រាកាលពីលើកមុន កាលពីថ្ងៃទី១២ ខែសីហា ដោយកត់ត្រាករណីឆ្លងថ្មីៗចំនួន ២១,៦៦៨ករណីក្នុងមួយថ្ងៃ។

នៅថ្ងៃជាមួយគ្នានេះម៉ាឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២២៥នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះសន្ទុះករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងយ៉ាងខ្លាំង ជាមួយក្តីបារម្ភជុំវិញវីរុសបំប្លែងខ្លួនថ្មី Delta។ សរុបមកវិញគិតត្រឹមថ្ងៃពុធនេះម៉ាឡេស៊ីមានករណីឆ្លងសរុប ១,៤៦៦,៥១២ករណីក្នុងនោះស្លាប់ ១៣,៣០២នាក់ និងជាសះស្បើយ ១៩,៦៨០នាក់។