(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣០,៦២៥ករណី និងស្លាប់ ១,៥៧៩នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

ក្នុងថ្ងៃជាមួយគ្នានេះ អ្នកជំងឺចំនួន៣៩,៩៣១នាក់ ក៏ត្រូវបានប្រកាសឲ្យដឹងថា បានជាសះស្បើយឡើងវិញផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ១៩ សរុបកើនដល់ ៣,៧៤៩,៤៤៦ករណី ក្នុងនោះស្លាប់ ១១២,១៩៨នាក់ និងជាសះស្បើយឡើងវិញមានចំនួន ៣,២១១,០៧៨នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងអនុវត្តវិធានការរឹតត្បិតយ៉ាងតឹងរ៊ឹង ដើម្បីទប់ស្កាត់កូវីដ១៩បំប្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៅតាមតំបន់មួយចំនួន នៃប្រទេសអាស៊ានមួយនេះ៕