(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិកកំពុងតែរៀបចំ «កិច្ចសន្ទនាជាយុទ្ធសាស្ត្រ» ជាមួយប្រទេសឥណ្ឌូណេស៊ី

២៖ ញូយ៉កនឹងក្លាយជាទីក្រុងដំបូងគេនៅអាមេរិក ដែលតម្រូវឲ្យអ្នកចូលហាង ឬទីកន្លែងបិទជិតផ្សេងទៀត «បញ្ជាក់ភស្តុតាងនៃការចាក់វ៉ាក់សាំង»

៣៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងស្វែងរកទំនុកចិត្ត តាមរយៈការបោះឆ្នោតនៅសភា នាខែកញ្ញា ខាងមុខ

៤៖ រថភ្លើងពីរខ្សែបុកគ្នានៅប្រទេសឆែក, មនុស្ស២នាក់ស្លាប់ និងជាង៤០នាក់របួស

៥៖ ផ្សែងភ្លើងឆេះព្រៃនៅតំបន់ Siberia ប្រទេសរុស្ស៊ី កំពុងគ្របដណ្តប់ពាសពេញ រដ្ឋធានីរបស់ម៉ុងហ្គោលី

៦៖ វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,៦២៣ករណី» និងស្លាប់ ២៥៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ