(ប៉េកាំង)៖ អង្គការសុខភាពពិភពលោកបានលើកឡើងការស៊ើបអង្កេតខាងការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ដំណាក់កាលទី២ ដៅចំពោះប្រទេសចិន។ ទាក់ទិននឹង រឿងនេះ លោក Zeng Yixin អនុប្រធាននៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២២ ខែកក្កដាថា នៅក្នុងផែនការនេះ ចាត់ទុកសម្មតិកម្មដែល «ប្រទេសចិនល្មើសការកំណត់នៃមន្ទីរពិសោធន៍ ទើបបណ្តាលឱ្យវីរុសលេចធ្លាយ» ជាចំណុចសំខាន់នៃការសិក្សាស្រាវជ្រាវ ពីចំណុចនេះ ក៏នឹងមានអារម្មណ៍ថា ផែនការនេះមិនគោរពចំណេះដឹងធម្មតានិងអកប្បាកិរិយាក្រអឺតក្រទមចំពោះវិទ្យាសាស្ត្រដែរ។

ដូច្នេះ យើងមិនអាចទទួលយកផែនការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ បែបនេះទេ។ លោក Zeng Yixin បន្តទៀតថាក្រុមអ្នកជំនាញចិនបានលើកឡើងសំណើ របស់ប្រទេសចិនស្តីពីការងារស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងដំណាក់កាលទី២ ដាក់ជូនអង្គការសុខភាពពិភពលោកព្រមទាំងបានផ្លាស់ប្តូរមតិយោបល់ជាមួយ អ្នកជំនាញនៃអង្គការសុខភាពពិភពលោកផងដែរ។

យើងទុករំពឹងថា អង្គការសុខភាពពិភពលោកអាចគិតពិចារណាដោយផ្ចិតផ្ចង់នូវសំណើរបស់អ្នកជំនាញចិនចាត់ទុក ការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ជាបញ្ហាវិទ្យាសាស្ត្រយ៉ាងពិតប្រាកដ កម្ចាត់ការរំខានផ្នែកនយោបាយខិតខំដោយពេញទំហឹងបង្ការកុំឱ្យជំងឺឆ្លង បែបនេះកើងឡើងម្តងទៀត៕