(ឡង់ដ៍)៖ ប្រជាជនអង់គ្លេសដែលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ចូលមកដល់ចក្រភពអង់គ្លេសពីទិសដៅបណ្តាប្រទេសក្នុងបញ្ជីអ្នកធ្វើដំណើរពណ៌លឿង នឹងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតទេ ចាប់ពីពីថ្ងៃទី ១៩ ខែកក្កដាតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្ដដា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបាននិយាយថា ទោះយ៉ាងណាពួកគេនៅតែត្រូវបង់ប្រាក់សម្រាប់ការធ្វើតេស្ត PCR មុន និងក្រោយពេលពួកគេវិលត្រឡប់ចូលប្រទេសវិញ។

លោក Grant Shapps បានប្រាប់សភាអង់គ្លេសថា ក្មេងអាយុក្រោម ១៨ឆ្នាំ ដែលវិលត្រឡប់មកពីបណ្តាប្រទេសក្នុងបញ្ជីឈ្មោះពណ៌លឿង (amber list) ក៏នឹងត្រូវបានរួចផុតពីការធ្វើចត្តាឡីស័កដែរ។

មេដឹកនាំវិស័យឧស្សាហកម្មទេសចរណ៍បាននិយាយថា ការផ្លាស់ប្តូរនេះគឺជា «ជំហានវិជ្ជមាន» ប៉ុន្តែបានអំពាវនាវឱ្យពង្រីកបញ្ជីឈ្មោះពណ៌លឿងបន្ថែមទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកណាក៏ដោយដែលវិលត្រឡប់មកពីបណ្តាប្រទេសក្នុងបញ្ជីក្រហម ឬលឿងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ដោយមិនគិតពីស្ថានភាពវ៉ាក់សាំងឡើយ៕