(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ព្រមានបង្ហាញឱ្យគ្រប់គ្នាដឹងថាស្ដេចប្រដាល់ Pacquiao ជាមនុស្សកុហក

២៖ អូស្ត្រាលីសម្រេចបិទខ្ទប់ទីក្រុង Perth មួយទៀត «រយៈពេល៤ថ្ងៃ» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

៣៖ កងទ័ពអាមេរិករងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅស៊ីរី ក្រោយការវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់

៤៖ តាមរយៈមេធាវី លោកស្រី អោង សាន ស៊ូ ជី ជំរុញឲ្យប្រជាជនមីយ៉ាន់ម៉ា ប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩

៥៖ ទីបំផុតអតីតប្រធានាធិបតី Jacob Zuma ត្រូវបានតុលាការអាហ្វ្រិកខាងត្បូង ផ្តន្ទាទោសដាក់ពន្ធនាគារ «១៥ខែ»

៦៖ BREAKING: ថ្ងៃនេះវៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៣៧២ករណី» បន្ថែមទៀត ក្នុងនោះ១៥៥ករណីនៅទីក្រុងហូជីមិញ