(ហ្សឺណែវ)៖ ថ្ងៃទី២៨ ខែមិថុនា ពេលជួបសន្ទនាជាមួយក្រុមការងារ ស្តីពីបញ្ហាក្រុមហ៊ុនឆ្លងដែន និងសិទ្ធិមនុស្សក្នុងកិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Jiang Rui តំណាងគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះអាមេរិកជាដើមដែលយកសិទ្ធិមនុស្សធ្វើជាលេស ដើម្បីលាបពណ៌សហគ្រាសចិនតាមទំនើងចិត្ត ដាក់ទណ្ឌកម្ម និងដាក់សម្ពាធលើសហគ្រាសចិនតតាមគ្រប់ទម្រង់ ប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍនៃសហគ្រាសចិន ដើម្បីគាំពារឋានៈផ្តាច់មុខខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាផលប្រយោជន៍ពាណិជ្ជកម្ម មិនស្របច្បាប់របស់អាមេរិក។

សកម្មភាពពាក់ព័ន្ធរបស់អាមេរិក បានល្មើសនូវគោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌ ដែលអាមេរិកតែងអួតអាងថា ខ្លួនប្រតិបត្តិជាប់នោះ។ បាតុភាពបង្ខិតបង្ខំឱ្យធ្វើពលកម្មនៅអាមេរិក មានសភាពធ្ងន់ធ្ងរណាស់ ជារៀងរាល់ឆ្នាំ មនុស្សដែលត្រូវបានជួញដូរទៅអាមេរិក ដើម្បីធ្វើពលកម្មក្រោមការបង្ខិតបង្ខំមានចំនួនរហូតដល់ទៅ ១០ ម៉ឺននាក់ឯណោះ។ ការបង្ខិតបង្ខំឱ្យធ្វើពលកម្មមានសភាពលេចធ្លោជាងគេ លើវិស័យចំនួនជាង ២០ ដូចជាវិស័យកិច្ចការផ្ទះ កសិកម្ម និងដាំដំណាំជាដើម។ ភាគីចិនសូមដាស់តឿនក្រុមប្រឹក្សាសិទ្ធិមនុស្ស ឱ្យយកចិត្តទុកដាក់លើបញ្ហាបង្ខិតបង្ខំឱ្យធ្វើពលកម្ម ដែលកើតឡើងនៅអាមេរិក៕