(បាងកក)៖ នៅថ្ងៃសុក្រនេះ ប្រទេសថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣,៦៤៤នាក់ និងស្លាប់៤៤នាក់ បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន១៦៥នាក់ ជាអ្នកទោសនៅតាមពន្ធនាគារ និង៣១នាក់ ជាអ្នកទើបត្រឡប់មកពីក្រៅប្រទេស ហើយទីក្រុងបាងកករកឃើញច្រើនជាងគេ គឺ១,១៤២នាក់។ បន្ទាប់មកទៀត រួមមានខេត្ត Samut Sakhon ដែលរកឃើញ២៩៥នាក់, ខេត្ត Yala រកឃើញ២១៥នាក់, ខេត្ត Pathum Thani រកឃើញ១៩២នាក់ និងខេត្ត Samut Prakan រកឃើញ១៨៦នាក់។ ក្នុងថ្ងៃដដែលនេះ ថៃក៏បានរាយការណ៍ពីអ្នកទើបជាសះស្បើយ ចំនួន១,៧៥១នាក់ផងដែរ។

គួរបញ្ជាក់ថា សរុបមក ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃ បានបន្តកើនដល់២៣៦,២៩១នាក់ ក្នុងនោះ១,៨១៩នាក់ស្លាប់ និង១៩៣,១០៦នាក់ ជាសះស្បើយឡើងវិញ។ រីឯយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ថៃសម្រេចបាន៨.៦៥លានដូស៕