(ប៉េកាំង)៖ ពិតមែនតែត្រូវប្រឈមនឹងភស្តុតាងកាន់តែច្រើនឡើងៗក៏ដោយ ក៏ប៉ុន្តែអ្នកនយោបាយប្រឆាំងប្រទេសចិនមួយចំនួនរបស់អាមេរិក នៅតែនិយាយពាក្យកុហក ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ដដែល។ នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន លោក Jake Sullivan ទីប្រឹក្សាប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិបានអះអាងថាបើសិនជាប្រទេសចិនមិនធ្វើការស៊ើបអង្កេតថែមមួយកម្រិតទៀតអំពីការតាមដានរក ប្រភពដើមនៃវីរុសកូវីដ១៩ នោះនឹងប្រឈមនឹង «ភាពឯកោលើផ្ទៃអន្តរជាតិ»

ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ អ្នកនយោបាយអាមេរិកគ្មានលក្ខណសម្បត្តិអីមកមួលបង្កាច់និងគំរាមកំហែងប្រទេសចិននោះទេ ហើយក៏គ្មានសិទ្ធិអីមក តំណាងឱ្យសហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធទៅលើប្រទេសចិននោះឡើយ។ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានអំពាវនាវយ៉ាងមធ្យ័តឱ្យធ្វើការស៊ើបអង្កេតចំពោះ ប្រភពដើមនៃការរីករាលដាលនៃជំងឺកូវីដ១៩ មូលហេតុ និងអ្នកទទួលខុសត្រូវនៃអសមត្ថភាពក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ក៏ដូចជាបញ្ហានៃបន្ទប់ពិសោធន៍ Fort Detrick និងបន្ទប់ពិសោធន៍នៅបរទេសចំនួនជាង២រយកន្លែង។

នេះក៏ជាស្នូរសំរែកជាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ។ បច្ចុប្បន្ននេះ ដោយសារបានធ្វើការសិក្សាស្រាវជ្រាវកាន់តែច្រើនឡើងៗបានជាខ្សែពេលវេលា នៃការផ្សព្វផ្សាយវីរុសកូវីដ១៩ត្រូវបានកំណត់ជាបន្តបន្ទាប់។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសុខាភិបាលជាតិអាមេរិកបានធ្វើការវិភាគទៅលើសំណាកឈាម របស់ប្រជាពលរដ្ឋអាមេរិកចំនួន ២ម៉ឺន៤ពាន់នាក់ដែលបានប្រមូលក្នុងរយៈពេលបីខែដំបូងឆ្នាំ២០២០ ដោយបង្ហាញថា នៅខែធ្នូ ឆ្នាំ២០១៩វីរុសកូវីដ១៩ ក៏បានលេចចេញនៅអាមេរិករួចហើយ ពេលវេលានេះបានលឿនចំនួនប៉ុន្មានសបា្តហ៍ជាងការរកឃើញករណីឆ្លងជំងឺដំបូងបង្អស់ដែលត្រូវបញ្ជាក់ជាផ្លូវការ។

រីឯលទ្ធផលសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រប្រទេសបារាំងក៏បានបង្ហាញឱ្យឃើញថា វីរុសកូវីដ១៩ ប្រហែលបានលេចចេញនៅអឺរ៉ុបនៅខែវិច្ចិកាឆ្នាំ២០១៩មកម្លេះ។ នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Ju Liya សាស្ត្រាចារ្យខាងភាពស៊ាំនៃវិទ្យាស្ថាន Pasteur របស់ប្រទេសបារាំងបានថ្លែងថាការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បានបញ្ជាក់ថាប្រភេទវីរុសកូវីដ១៩ ដែលបានរកឃើញនៅបារាំងគ្មានទំនាក់ទំនងអីជាមួយប្រទេសចិនទាល់តែសោះ បើមើលពីសភាពការណ៍ទូទៅនៃការរាតត្បាតជំងឺ កូវីដ១៩ អាចឃើញថា វីរុសប្រភេទនេះមានប្រភពដើមជាច្រើននិងបានផ្ទុះឡើងនៅតំបន់ជាច្រើន នេះគឺជាការពិតយ៉ាងច្បាស់លាស់។

ក្រៅពីនេះ តើហេតុអ្វីបានជាបន្ទប់ពិសោធន៍ Fort Detrick ស្រាប់តែត្រូវបិទទ្វារនៅខែកក្កដា ឆ្នាំ២០១៩? តើហេតុអ្វីបានជាក្នុងពេលជាមួយគ្នានេះ តំបន់ខាងជើងនៃរដ្ឋ Virginia បានរកឃើញករណីជំងឺផ្លូវដង្ហើមដែលមិនបានដឹងមូលហេតុ? ហើយតើហេតុអ្វីបានជានៅរដ្ឋ Wisconsin បានផ្ទុះ «ករណីឆ្លងជំងឺបារីអេឡិចត្រូនិក» ក្នុងទ្រង់ទ្រាយធំ ហើយរោគសញ្ញា បទអត្ថាធិប្បាយ៖ សហគមន៍អន្តរជាតិគួរធ្វើការស៊ើបអង្កេតយ៉ាងជ្រះស្រឡះលើបីវិស័យចំពោះសហរដ្ឋអាមេរិក របស់អ្នកជំងឺប្រហាក់ប្រអែលខ្ពស់ជាមួយរោគសញ្ញានៃជំងឺកូវីដ១៩? គិតរហូតដល់បច្ចុប្បន្ននេះរដ្ឋាភិបាលអាមេរិកនៅតែ មិនធ្វើបកស្រាយចំពោះបញ្ហាទាំងនេះនៅឡើយទេ។

អាចនិយាយបានថា លោក Jake Sullivan អ្វីដែលហៅថាការគំរាមកំហែងដែលលោក Sullivan បានលើកឡើងនោះអាចប្រើបានជាមួយអាមេរិកទាំងស្រុង។ ទាក់ទិននឹង សេចក្តីអំពាវនាវ៣ចំណុចរបស់ប្រទេសចិន អាមេរិកចាំបាត់ត្រូវធ្វើការឆ្លើយតប បើពុំនោះសោត អាមេរិកពតជានឹងត្រូវប្រឈមនឹង «ភាពឯកោលើផ្ទៃអន្តរជាតិ» ជាមិនខាន៕