(ប៉េកាំង)៖ ថ្ងៃទី២១ ខែមិថុនា ក្នុងកិច្ចសន្ទនានៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សស្តីពីបញ្ហាទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ របស់សន្និសីទក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៧ លោក Chen Xu តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្តីការក្រុងហ្សឺណែវនៃអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតបានតំណាងឱ្យប្រទេសចំនួន៦៣នៃតំបន់នានានៅលើពិភពលោកថ្លែងសុន្ទរកថារួម ក្នុងន័យអំពាវនាវឱ្យជំរុញការចែកចាយ វ៉ាក់សាំងជំងឺកូវីដ១៩ដោយសមភាពនៅលើពិភពលោក។

លោក Chen Xu បានថ្លែងថា វ៉ាក់សាំងជាឧបករណ៍ដ៏ខ្លាំងក្លាសម្រាប់យកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះ គួរតែក្លាយជាផលិតផលសាធារណជាសកល ប៉ុន្តែបច្ចុប្បន្ន ភាពអាចចូលដល់បានភាពអាចទទួលបាននិងភាពអាចរ៉ាប់រងបានរបស់វ៉ាក់សាំងបានក្លាយជាបញ្ហាធ្ងន់ធ្ងរ។ «វ៉ាក់សាំងជាតិនិយម» និងទង្វើស្តុកទុក វ៉ាក់សាំងជំងឺកូវីដ១៩ លើសពីតម្រូវការ សុទ្ធតែធ្វើឱ្យអ្នកផងព្រួយបារម្ភណាស់។

ដូចនេះ យើងសូមគាំទ្រសេចកី្តអំពាវនាវរបស់អង្គការសហប្រជាជាតិស្តីពីការចែកចាយវ៉ាក់សាំងដោយសមភាពនៅពិភពលោកទាំងមូល និងសូមដាស់តឿន ប្រទេសទាំងអស់ធ្វើឱ្យពាក្យសន្យាទៅជាប្រតិបតិ្តការជាក់ស្តែង ដោយឈរលើស្មារតីកិច្ចសហប្រតិបតិ្តការនិងសាមគ្គីភាពអន្តរជាតិ និងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ទាំងឡាយឱ្យទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ ដោយទាន់ពេលវេលា ក៏ដូចជាលើកកម្ពស់ភាពអាចទទួលបាន ភាពអាចរ៉ាប់រងបាននិងសមត្ថភាពផលិតនៅប្រទេស កំពុងអភិវឌ្ឍន៍ ក្នុងនោះក៏បូករួមទាំងប្រទេសមិនរីកលូតលាស់បំផុតផងដែរដើម្បីជួយសង្គ្រោះអាយុជីវិតនិងយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពេលឆាប់ៗ៕