(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

១៖ ចិនអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac លើកុមារ និងមនុស្សវ័យជំទង់អាយុចាប់ពី «៣-១៧ឆ្នាំ»។ 

 

២៖ ហុងគ្រីគ្រោងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំ។

 

៣៖ ប៉ូលិសហ្វីលីពីននឹងចាប់ផ្តើមបំពាក់កាមេរ៉ាជាប់ខ្លួន ក្រោយមានការទាមទារខ្លាំងពីក្រុមសិទ្ធិមនុស្ស។

 

៤៖ រដ្ឋាភិបាលអាមេរិក ប្រកាសពីផែនការដើម្បីស្តារឡើងវិញ នូវការការពារអម្បូរសត្វជិតផុតពូជ ដែលបានចុះទន់ខ្សោយ កាលពីជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ។

 

៥៖ នីហ្សេរីយ៉ាផ្អាកសកម្មភាពប្រព័ន្ធ Twitter នៅក្នុងប្រទេសខ្លួន ក្រោយបណ្តាញសង្គមនេះ លុបចោលសារមួយរបស់ប្រធានាធិបតី។

 

៦៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំពាវនាវឲ្យពិភពលោករួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធតស៊ូនឹងកូវីដ-១៩។

 

៧៖ បេក្ខជនប្រធានាធិបតីម៉ុងហ្គោលី ដែលនឹងត្រូវចូលរួមបោះឆ្នោតនៅសប្តាហ៍ក្រោយ ឆ្លងជំងឺកូវីដ-១៩។