(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៤១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៧,៨១៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើ មាន១២ករណីជាករណីនាំចូល។

ករណីដែលនៅសល់ចំនួន ២២៩ករណីទៀត គឺជាករណីសហគមន៍។ ក្នុងចំណោមនោះមាន ១៥៧ករណីនៅខេត្ត Bac Giang, ៣១ករណីនៅខេត្ត Bac Ninh, ៣១ករណីនៅទីក្រុងហូជីមិញ, ០៨ករណីនៅទីក្រុងហាណូយ, ០១ករណីនៅទីក្រុង Đà Nẵng និង០១ករណីទៀតនៅខេត្ត Hải Dương។

ក្នុងរយៈពេលដូចគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩ ជំងឺម្នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,៨១៣ករណី ក្នុងនោះស្លាប់៤៩នាក់ និងជាសះស្បើយ ៣,០៨៥នាក់៕