(ប៉េកាំង)៖ ថ្ងៃទី ៥ ខែមិថុនាជាទិវាបរិស្ថានពិភពលោក ឆ្នាំនេះប្រទេសចិនធ្វើក្រោមប្រធានបទ “ការរួមរស់ជាមួយគ្នាប្រកបដោយ សុខដុមនីយកម្មរវាងមនុស្ស និងធម្មជាតិ” ក្នុងគោលបំណងក្រើនរំលឹកបន្ថែមទៀត អំពីគំនិតការពារជីវចម្រុះនៅក្នុងសង្គមទាំងមូល កសាងឱ្យបានរឹងមាំនូវទស្សនៈគោរពធម្មជាតិ ស្របតាមធម្មជាតិ និងការពារធម្មជាតិ ដើម្បីកសាងទឹកដីដ៏ស្រស់ស្អាត ដែលមនុស្ស និងធម្មជាតិរស់នៅប្រកបដោយសុខដុមនីយកម្ម។ យើងត្រូវរក្សាតុល្យភាពអេកូឡូស៊ីនៅលើភពផែនដី ដើម្បីឱ្យមនុស្សជំនាន់ក្រោយ អាចមានធនធានធម្មជាតិដ៏សម្បូរបែប អាចមើលផ្កាយពេញមេឃ ភ្នំបៃតង និងធុំក្លិនផ្កាក្រអូប។

១៖ ថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ សត្វក្រៀលសិរក្រហមនៅក្រុង
Qiqihar នៃខេត្តហីឡុងជាំង។ កាលពីមុន ក្រុង Qiqihar នៃខេត្តហីឡុងជាំងប្រឈមនឹងការគំរាមកំហែង នៃការបាត់បង់តំបន់ដីសើម និងបញ្ហា "មនុស្ស និងបក្សីដណ្តើមស្បៀងអាហារគ្នា"។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអនុម័តនូវយន្តការ ចាក់បំពេញទឹករយៈពេលយូរ និងការផ្លាស់ប្តូរទីលំនៅតាមបែបអេកូឡូស៊ី ចំនួនសត្វក្រៀលសិរក្រហមបានបន្តកើនឡើង។ ឥឡូវនេះ អាចមើលឃើញសត្វក្រៀលសិរក្រហមដ៏ស្រស់ស្អាត នៅតាមតំបន់ជាយក្រុង។

២៖ រាល់រដូវរងារ មានសត្វរំពេចំពុះក្រហមរាប់ម៉ឺនក្បាល បានហោះហើរនៅកាន់ទីក្រុងគុនមីងខេត្តយូណាន ទំនប់ Haigeng បានក្លាយជាកន្លែងល្អបំផុតសម្រាប់ប្រជាពលរដ្ឋ មើលសត្វរំពេចំពុះក្រហម។

៣៖ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២០ នៅលើបឹងគុនមីង ក្នុងវិមានរដូវក្តៅទីក្រុងប៉េកាំងមានសត្វ Swan ពណ៍ខ្មៅមួយគូបានហោះកាត់បឹង។ នៅបឹងគុនមីង និងបឹងខាងលិចនៃវិមានរដូវក្តៅមានសត្វ Swan ពណ៍ខ្មៅជាច្រើនបានរស់នៅទីនេះ ដែលបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាត នៃការរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនារបស់មនុស្ស ធម្មជាតិនិងបក្សី។

៤៖ ថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២១ នៅទីក្រុងណានយ៉ាងខេត្តហឺណាន ហ្វូងសត្វបក្សីកំពុងហោះហើរ និងស្វែងរកចំណីនៅលើដងទន្លេបៃ។ ស្របជាមួយនឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៅកណ្តាលទីក្រុងណានយ៉ាង គុណភាពទឹកនៃទន្លេបៃត្រូវបានធ្វើឱ្យប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព ហើយវាក៏បានផ្តល់នូវទីជម្រក សម្រាប់បក្សីព្រៃផ្សេងៗផងដែរ។

៥៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅលើវាលស្មៅច្រាំងទន្លេ (នៃទន្លេយ៉ង់ស្សេ) នៃក្រុង Taicang ខេត្តជាំងស៊ូ ហ្វូងសត្វកុកបានស្វែងរកចំណីនៅលើវាលស្មៅ។

៦៖ ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០ សត្វទាមួយហ្វូងនៅក្បែរបឹងនៅឧទ្យាន Yuanmingyuan នៅទីក្រុងប៉េកាំង។

៧៖ នៅភូមិជនជាតិDong ថាំងអាននៃខេត្តGuizhou កុមារជនជាតិភាគតិច Dong កំពុងប្រឡែងគ្នាលេង។

៨៖ នៅក្នុងសារមន្ទីរវាំងចាស់ទីក្រុងប៉េកាំងមាន "ឆ្មាំឆ្មា" ជាង ១០០ ក្បាល ពួកវាដើរទៅមកដោយសេរីនៅក្នុងវាំងចាស់។នៅរដូវរងា បុគ្គលិកនៅក្នុងវាំងចាស់នឹងនាំពួកវា ទៅក្នុងការិយាល័យដើម្បីឆ្លងរដូវរងា។

៩៖ ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០ នៅភូមិYubengខេត្តយូណាន កូនសត្វកំប្រុកមិនខ្លាចមនុស្សសោះ។ ការកែលម្អបរិស្ថានអេកូឡូស៊ីធ្វើឱ្យមនុស្ស និងធម្មជាតិរស់នៅប្រកបដោយសុខដុមរមនា៕